Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តកំពង់ចាមបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យ៧នាក់​និងសម្ភារៈ​មួយ​ចំនួន​​

បានផុស

នៅ

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ការស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប​បទ​បទល្មើស​គ្រឿង​ញៀន​ដកហូត​ថ្នាំ​ជាច្រើន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម ប្រាប់​ឲ្យដឹងថា ដោយបាន​ការអនុញាតិ​ពី​លោក តូច ឧ​ត្ត​ម ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការណ៍ ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើ​ង​ព្រៃ ​អធិការដ្ឋាន​ស្រុក​ព្រៃឈរ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សូ​សែន​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ជីវ សេង​រស់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន០១​ករណី ដោយ​ប្រើវិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ កាល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២០និង​៣០​នាទី នៅ​ចំណុច​វត្ត​មេ​មាំ​ង ស្ថិតក្នុង​ភូមិ​មេ​មាំង ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដកហូត​វត្ថុតាងរួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀនចំនួន ០៣​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។

តាមច​ម្លើយ​សារភាព​ពី​ជនសង្ស័យ​ខាង​លើ​ នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ វេលា​ម៉ោង​០៩និង​០០​នាទី​ព្រឹក កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ជាមួយ​ជំនាញ​អធិការដ្ឋាន​ស្រុក​ជើ​ង​ព្រៃ ជំនាញ​អធិការដ្ឋាន​ស្រុក​ព្រៃឈរ កម្លាំង​ប៉ុស្តិ៍​សំរោង និង​កម្លាំង​ប៉ុស្តិ៍​ថ្ម​ពូន បន្ត​ឃាត់ខ្លួន​ជន​សង្ស័យ៥​នាក់​បន្ថែម។ ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀនចំនួន៤៨​កញ្ចប់ ទូសព្ទ័​ដៃ​ចំនួន​០៣​គ្រឿង ដាវ​ចំនួន០១​ដើម សម្ភារៈ​វេច​ខ្ចប់​មួយចំនួនធំ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាង​ជំនាញ​ខេត្ត​បាន​នាំយកទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម