Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌពិនិត្យពលរដ្ឋក្រីក្រងាយរងហានិភ័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពួកគាត់ឱ្យចំគោលដៅ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករ អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល ត្រូវពិនិត្យមើល ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលងាយរងហានិភ័យឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីអាចជួយពួកគាត់បានចំគោលដៅ។

ការជំរុញនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីជំរុញអោយអាជ្ញាធរខណ្ឌទាំង១៤ពិសេសគឺចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រុ២ និងពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់អោយចំគោលដៅរបស់រាជរដ្ឋាភិបាល។ លោកបន្តថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី បានធ្វើអោយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជាក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទៀមទារអោយអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងអាចជួយពួកគាត់បានចំគោលដៅ។

លោក ឃួង ស្រេង បន្តទៀតថា កិច្ចប្រជុំនេះដែរក៏ធ្វើឡើងដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីយើងបានយកបញ្ហាទាំងនោះមកដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ពិសេសគឺលោកចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការដកស្រង់បទពិសោធន៍ យ៉ាងហោចណាស់ក្នុង១ឆ្នាំអោយបាន២ដង។ លោកបន្ថែមថា រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំអោយមានការប្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។ ត្រូវចាំថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបម្រើប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ។

លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បីទទួលបានព័ត៌មានជាក់លាក់។ សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវបន្តសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញផងដែរ ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយអោយបាននូវភាពអសកម្មនានា។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានជំរុញឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះអោយបានល្អ ដោយត្រូវជួសជុល កែលំអរ ដំឡើងVersion នៅលើ(ថាថ្លេត)ដើម្បីអាចដំណើរការលើការងារនេះ បានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់។ ជាមួយនឹងការជំរុញឱ្យខណ្ឌ និងសង្កាត់ទាំង១០៥ ធ្វើការសម្ភាសជនពិការភាពនៅក្នុងមូលដ្ឋាន ដោយក្រោយការសម្ភាសជាប់ពួកគាត់អាចទទួលបានប្រាក់ឧបត្ថមសង្គមនេះពីរាជរដ្ឋាភិបាលដ

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រ ត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែមពីនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត។ យើងត្រូវចាំថា សន្តិសុខ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមានឬអ្នកក្រឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម