Connect with us

ព័ត៌មានជាតិ

លោក ស សុខា ប្រកាសប្រើកណ្តាប់ដៃដែកដក​ចោល​​​មន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាច់ខាតថា គ្រប់មន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បើតេស្តឃើញមានសារធាតុញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិតែម្តង។

លោក ស សុខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រកាសបែបនេះ ​នៅក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។ ការធ្វើបែបនេះ គឺលោកចង់បង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយ ហើយប្រសិនជាមិនយកពេលវេលានេះមកបោសសម្អាតបញ្ហាទាំងនេះទេ គឺមិនមានពេលចាត់ចំណាត់ការលើរឿងទាំងនេះឡើយ។

សូមជម្រាបថា រយៈពេលកន្លងមក មានមន្ត្រីមួយចំនួនត្រូវបានឃាត់ខ្លួនដោយសាររកឃើញមានសារធាតុញៀននៅក្នុងខ្លួន និងត្រូវបានចាត់វិធានការទៅតាមផ្លូវច្បាប់។ ចំណាត់ការនេះ ក៏ជាគោលនយោបាយរបស់លោក ស សុខា ក្នុងការបោសសម្អាតមន្ត្រីដែលប្រើប្រាស់សារធាតុញៀននៅក្នុងអាណត្តិដែលលោកកាន់តំណែងផងដែរ។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាល១១រូបនៅខេត្តព្រៃវែង ត្រូវបានរកឃើញថា មានសារធាតុញៀន និងបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោះស្រាយតាមផ្លូវច្បាប់។

លោក ស សុខា បានគូសបញ្ជាក់ថា ចំពោះមន្ត្រីស៊ីវិល ​គឺមិនទាន់មានការណែនាំណាជារួមនោះទេ។ ប៉ុន្តែ លោកបានផ្តាំផ្ញើ និងសំណូមពរដល់អ្នកពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវដើរចេញឱ្យឆ្ងាយ ហើយប្រសិនជាដឹងខ្លួនថា កំពុងតែពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវរកវិធីផ្តាច់ឱ្យបានលឿនបំផុត។ លោកបានបញ្ជាក់បន្ថែមថា មកដល់សព្វថ្ងៃ ការជួញដូរគ្រឿងញៀន គ្មាននរណាម្នាក់រស់នៅបានសុខស្រួល និងមានកប់ពពកនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

Sokha Hotels

ព័ត៌មានពេញនិយម