Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បកស្រាយពីភាពយឺតយ៉ាវនៅច្រកចេញ-ចូលប៉ោយប៉ែត

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បកស្រាយថា បញ្ហាដែលនាំឱ្យមានភាពយឺតយ៉ាវនៅច្រកចេញ-ចូល ប៉ោយប៉ែត គឺចេញពីកត្តាពីរយ៉ាងសំខាន់ គឺការរៀបចំគោលនយោបាយ និងដំណើរការស្គេន QR Code។ លោក ស សុខា បានបកស្រាយបែបនេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះ បានផ្សព្វផ្សាយថា នៅច្រកព្រំដែនចេញ-ចូល ប៉ោយប៉ែតមានការកកស្ទះមនុស្សច្រើន មានភាពយឺតយ៉ាវ ​ខណៈខាងប្រទេសថៃមិនមានការកកស្ទះដូចនៅភាគីកម្ពុជានោះទេ។ ករណីនេះ ក៏មានពលរដ្ឋមួយចំនួនដែលចេញចូលថៃ និងកម្ពុជា ស្នើថ្នាក់ដឹកនាំជួយសម្រួលធ្វើកាត ចូលព្រឹកចេញល្ងាច ដូចកាលពីមុនផ្ទុះជំងឺកូវីដឡើងវិញ ព្រោះវាងាយស្រួលជាងស្គេន QR Code។

ជុំវិញបញ្ហានេះ លោក ស សុខា បញ្ជាក់ថា ការយឺតយ៉ាវមាន២ គឺចេញពីការរៀបចំគោលនយោបាយក្នុងការគ្រប់គ្រងមនុស្សត្រូវចេញ-ចូលឱ្យមានប្រសិទ្ធភាពជាងមុន។ ទី២ គឺលោកស្នើឱ្យមន្ត្រីមើលលើក្រដាសស្គេន QR Code ម្តងទៀត ពោល គឺត្រូវព្រីនក្រដាសយកមកឱ្យពលរដ្ឋស្គេន ជាប្រភេទ QR Code ច្បាស់ល្អ ទើបស្គេនចេញបានរហ័ស មិនមានភាពរអាក់រអួល។ ចំពោះការស្គេននេះ គឺដើម្បីបញ្ជាក់ពីពេលវេលាច្បាស់លាស់ ទីកន្លែង ចំនួនថ្ងៃដែលប្រជាជនបានចេញ-ចូលតាមច្រកនេះរវាងថៃ និងកម្ពុជា។

លោកក៏បានប្រៀបធៀបទៅប្រទេសជឿនលឿនមួយចំនួនថា ទោះបីប្រទេសនោះ មានភាពជឿនលឿនយ៉ាងណាក្តី ប៉ុន្តែ នៅតែឈរតម្រង់ជួរ៣០នាទី ដើម្បីវាយត្រាចូលធ្វើការ។ ជាមួយគ្នានេះ លោកបានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយពីទិដ្ឋភាពទូទៅជារួម កុំផ្សព្វផ្សាយវាយប្រហារបុគ្គលណាម្នាក់ ឬយកជ្រុងតូចមួយដែលជាបញ្ហាមកផ្សាយ ដើម្បីតែចង់បានភាពល្បីរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម