ព័ត៌មានជាតិ
ប្រទេសចំនួន៤នៅតំបន់អាស៊ាន មានជនចំណាកស្រុកច្រើនជាងគេ
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះកត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេ ទី១ប្រទេសហ្វីលីពីន ទី២ប្រទេសឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤វៀណាម។ ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។ ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។

ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវ និងកម្ពុជា មានជាង១,៣លាននាក់ ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះដែលមានចំនួនពលករតិចជាងគេក្នុងរង្វង់តិចជាង១លាននាក់។ នេះបើយោងតាមរបាយការណ៍ដដែល។
ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេសធំៗតំបន់មជ្ឈឹមបូព៌ា ដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។

អង្គការអន្តរជាតិដែលជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាកស្រុក ធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូលជាក់លាក់នៃប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ាន់ស្មានជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារ គឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។
ក្នុងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។
ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។

អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ