ព័ត៌មានជាតិ
NEA នឹងរៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារ ៤ ពាន់កន្លែង សម្រាប់ពលរដ្ឋ នៅខេត្តកំពង់ស្ពឺ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកាការងារក្នុងបរិវេណវត្តបុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ដល់ម៉ោង ១៧ និង ០០ នាទីល្ងាច នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

កញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើសរើសបុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. លើកឡើងថា នេះជាលើកទី ២ បន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុកឈូក នៃខេត្តកំពត កន្លងមក ដែលខាងរោងចក្រ សហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។ កញ្ញា បញ្ជាក់ថា សម្រាប់ថ្ងៃទី ២០ ធ្នូ ខាងមុខនេះ ខាងរោងចក្រមានតម្រូវការជ្រើសរើសកម្មករ/កម្មការិនី ចំនួនប្រមាណ ៤ ០០០ នាក់ បន្ថែមទៀត។

កញ្ញា បន្តថា តាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រឲ្យឆាប់ទទួលបានកម្មករ/កម្មការិនីទាន់ពេលវេលា។ កញ្ញា បញ្ជាក់ថា «នាងខ្ញុំ ជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករ-កម្មការិនី តាមតម្រូវការដែលយើងចង់បាន»។ ជាមួយគ្នានេះ កញ្ញា ក៏សូមថ្លែងអំណរអរគុណជាខ្លាំង ចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នៅតាមមូលដ្ឋាននេះឡើង។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗ នៅនឹងកន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ ប្រជាពលរដ្ឋ ដែលចង់សួរព័ត៌មានបន្ថែម ឬ ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ សូមមកចូលរួមវេទិកាការងារនេះឲ្យបានច្រើនកុះករ។

សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ ឬ ចង់ផ្លាស់ប្ដូរការងារនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ឬ ចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ Facebook (neakhmer)៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?