ព័ត៌មានជាតិ
នៅដើមឆ្នាំ២០២៤ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងអាចនឹងធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។ នេះបើតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤។ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន ដដែល។

សូមរំលឹកថា ការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងក្នុងវេទិកាជួបជុំកម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់ និងបណ្តាប្រទេសនិងដែនដីផ្សេងៗទៀត។
បើតាមការបញ្ជាក់ ពលករកម្ពុជាប្រមាណជាង១.៣លាននាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុកប្រមាណជាង២ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ