Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសទី៨របស់កម្ពុជា នឹងសាងសង់ជំហានទី១រួចរាល់ នៅមុនបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)ដែលជាស្ពានអាកាសទី៨នៅកម្ពុជា នឹងបញ្ចប់ការសាងសង់ជំហានទី១នៅខែមេសាឆ្នាំ២០២៤ខាងមុខ ពោលគឺបញ្ចប់ការសាងសង់មុនការកំណត់រយៈពេល៤ខែ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកនារាត្រីថ្ងៃទី១៨ ខែធ្នូនេះ លោក កើត ឆែ បានសរសេរដូច្នេះថា “ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤)

ចំណែកឯជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកលោក កើត ឆែ ដដែល។  លោក បានសរសេរអះអាងថា បច្ចុប្បន្នភាពស្ពានអាកាសព្រះមុនីវង្ស កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ

គួរឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៣នេះ នៅក្នុងប្រទេសកម្ពុជាមានស្ពានអាកាសដែលសាងសង់រួចរាល់ និងកំពុងសាងសង់ចំនួន៨ស្ពាន គឺទី១/ស្ពានអាកាសក្បាលថ្នល់ ទី២/ស្ពានអាកាស៧មករា ពេទ្យលោកសង្ឃទី៣/ស្ពានអាកាសស្ទឹងមានជ័យ  ទី៤/ស្ពានអាកាស៥មករា  ទី៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិន ស្ដុបផ្សារដីហុយ ទី៦/ស្ពានអាកាស និងស្ពានក្រោមដីចោមចៅ ទី៧/ស្ពានអាកាសឬស្សីកែវ និងទី៨ស្ពានអាកាសស្ពានអាកាសព្រះមុនីវង្ស(កំពុងសាងសង់)។

ជាមួយគ្នានេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩របស់ខ្លួន នៅចំណុចស្តុបសិនជូរីផ្លាហ្សា ប្រសព្វជាមួយមហាវិថីសម្ដេចចៅហ្វាវាំង រវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) នាពេលឆាប់ៗខាងមុខនេះ ។ ស្ពាននេះ នឹងសាងសង់ដោយក្រុមហ៊ុន OCIC ដូចតៅនឹងស្ពានអាកាសព្រះមុន្នីវង្សដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម