Connect with us

ព័ត៌មានជាតិ

ប្រើសាច់​ពីកសិដ្ឋានផ្ទាល់ខ្លួន សិប្បកម្មសាច់ក្រកមួយកន្លែងផ្គត់ផ្គង់ទីផ្សារវិលជុំបានដល់ ៥០០ គីឡូក្នុងមួយថ្ងៃ

បានផុស

នៅ

សិប្បកម្ម​សាច់​ក្រក និង​សាច់​ងៀត លីហួន ហ្វូត ខេត្ត​សៀម​រាប មាន​​តម្រូវ​ការទីផ្សារ​ខ្ពស់ ដែល​អាច​ផ្គត់ផ្គង់​វិល​ជុំ​បាន​រហូត​ដល់ ៥០០គីឡូក្រាម​ ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​អតិថិជន​ទាំង​នៅ​ក្នុង​ខេត្ត​សៀមរាប និង​តាម​បណ្ដា​ខេត្ត​នានា។ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី សុង លីហួន ម្ចាស់​សិប្បកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​មក​កាន់​ «​កម្ពុជា​ថ្មី​» អ្នក​ស្រី សុង លីហួន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សិប្បកម្ម​សាច់​ក្រក និង​សាច់​ងៀត អ្នក​ស្រី មាន​សមត្ថភាព​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ទីផ្សារ​របស់​អតិថិជន ដោយ​ក្នុង​មួយ​ថ្ងៃនាំ​ចេញ​សាច់ក្រក​រហូត​ដល់ ៥០០ ​គីឡូ​ក្រាម​។ លើសពីនេះ សាច់ក្រក់ និងសាច់ងៀត របស់សិប្បកម្ម អ្នកស្រី មិនត្រឹមមានតម្រូវការខ្ពស់​ទីផ្សារ​ក្នុង​ខេត្តប៉ុណ្ណោះ ប៉ុន្តែក៏បានវាយលុកនាំចូលទៅកាន់​បណ្ដា​ខេត្ត​នានា​ប្រមាណ​ជា ១៨ខេត្តបន្ថែមទៀតផងដែរ គឺនៅតែ ៥ខេត្តទៀត ដែលផលិតផលរបស់់អ្នកស្រីនៅមិនទាន់បាននាំចូល​។

អ្នក​ស្រី សុង លីហួន បាន​អះអាង​ថា សាច់​ដែល​យក​មក​កែច្នៃ​ចេញ​ជា​សាច់​ក្រក និង​សាច់​ងៀត​ នៅ​ក្នុង​សិប្បកម្ម​អ្នក​ស្រី​សុទ្ធ​សឹង​​ជា​សាច់​សត្វ ដែល​បាន​មក​ពី​ក្នុង​​កសិដ្ឋាន​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ជា​សាច់​នាំ​ចូល​ឡើយ គឺ​អាច​ធានា​បាន​ដល់​គុណភាព​ និង​សុវត្ថិភាព​ក្នុង​ការ​ទទួល​ទាន។ ហើយបច្ចុប្បន្ន​ សិប្បកម្ម ​លីហួន​ មាន​កែច្នៃ​សាច់​ក្រក​ចំនួន ៣​ប្រភេទ​ដូច​ជា សាច់​ក្រក​ជ្រូកពិសេស​លេខ ១​ សាច់​ក្រក​គោ ​និង​​សាច់​ក្រក​ជ្រូក ក្រៅ​ពី​នេះ ក៏​នៅ​មាន​ សាច់​ផាត់ ងៀត​គោ ងៀត​ជ្រូក ​ជា​ដើម​។ ប៉ុន្តែ ចំណោម​ផលិត​ផល​ទាំង​អស់​ខាង​លើ​នេះ សាច់​ក្រក​មាន​តម្រូវ​ការ​ខ្ពស់​ជាង​គេ​នៃ​ការ​នាំចេញ ក្រៅ​ពី​នេះ​ចំពោះ​សាច់​ផាត់ សាច់​ងៀត ​យោង​ទៅ​តាម​តម្រូវ​ការ​អតិថិជនជាក់ស្ដែង។

ម្ចាស់​សិប្បកម្ម​រូប​នេះ បាន​រៀបរាប់​ថា សាច់​ក្រកជ្រូក​ពិសេស​លេខ១ ជា​ប្រភេទ​សាច់​ក្រក ដែល​មាន​សាច់​ច្រើន ខ្លាញ់​តិច មាន​តម្លៃ កន្លះ​គីឡូ ២ម៉ឺន, សាច់​ក្រកជ្រូកលេខ២ សាច់​ពាក់​កណ្ដាល និង​ខ្លាញ់​ពាក់​កណ្ដាល តម្លៃ ១៨០០០រៀល ទម្ងន់​កន្លះ​គីឡូ និង​សាច់​ក្រក​គោ គឺ​សាច់​ក្រក​គ្រឿង​គល់​ស្លឹក​គ្រៃ ទម្ងន់​កន្លះ​គីឡូ តម្លៃ ២ម៉ឺនរៀល។ ដោយឡែក សាច់​ជ្រូក​ងៀត​វិញ តម្លៃ ១៥០០០រៀល ​​ងៀត​ឆ្អិត​ តម្លៃ ២​ម៉ឺន​រៀល។

ជា​មួយ​គ្នា​នេះ ពាក់ព័ន្ធ​ការ​ផលិត​មុន​អាច​ចេញ​ជា​ផលិតផល​សម្រេច​ អ្នក​ស្រី លីហួន​ បន្ត​ថា «សាច់​សត្វ​មុន​នាំ​ចេញ​ពី​កសិដ្ឋាន​ យក​មក​កែច្នៃ ធ្វើ​ជា​សាច់​ក្រក ឬ​សាច់​ងៀត គឺ​ត្រូវ​ឆ្លង​កាត់​កុងស៊ី ​ ពេទ្យសត្វ​ត្រួតពិនិត្យ​រក​មេរោគ កន្លែង​ពិសោធន៍ និង​ឆ្លង​កាត់​ម៉ាស៊ីន​សម្ងួត​ ជា​ដើម​។ ក្នុង​នោះ ​សាច់​ក្រក​ យើង​ត្រូវ​ប្រើ​ពេលផលិត​ចំនួន ៣​ថ្ងៃ​ទើប​អាច​យក​មក​លក់​បាន ហើយ​សាច់​ផាត់​ត្រូវ​រង​ចាំ​ជាង ១​ថ្ងៃ»​។

ទៀតសោត​ នៅក្នុងការ​ចរាចរណ៍​នៅ​លើ​ទី​ផ្សារ​ជា​ច្រើន​ឆ្នាំ​មក​នេះ «សិប្បកម្ម​ លីហួត ហ្វូត​» តែង​តែទទួល​បាន​ការ​សរសើរ​​ពី​រស​ជាតិ គុណ​ភាព​នៃ​ការ​វិច​ខ្ចប់​ ព្រម​ទាំង​សុវត្ថិភាព​ ពី​អតិថិជន​ថា ជាផលិតផល​ល្អ និង​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​បរិភោគ​។

​យ៉ាង​ណា​មិញ ម្ចាស់ ​«សិប្បកម្ម​ លីហួន ហ្វូត» ក៏​បាន​សំណូម​ពរ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​​មេត្តា​ជួយ​គាំ​ទ្រ​ផលិតផល​ដែល​​ផលិត​ក្នុង​ស្រុក​ស្រាប់​ដើម្បី​អាច​ជួយ​ជំរុញ​ដល់​កភាព​មាន​ការងារ​ធ្វើ ជា​ពិសេស​អាច​ជួយ​កាត់​បន្ថយ​ផលិតផល​នាំ​ចូល។ មួយ​វិញ​ទៀត​ត្រូវ​ដឹង​ថា បច្ចុប្បន្ន​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​ប្រកប​ដោយ​សុវត្ថិភាព រស់​ជាតិ​ឆ្ងាញ់ ​និង​បរិភោគ​ដោយ​ទំនុក​ចិត្ត​ផង​ដែរ។

គួរ​បញ្ជាក់​ថា សិប្បកម្ម លីហួ ហ្វូត ធ្លាប់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម ​ភូមិ​មួយ​ផលិត​ផល​មួយ បញ្ជាក់​ថា​ជា​សិប្បកម្ម​កែច្នៃ​ប្រកប​ដោយ​​គុណភាព សុវត្ថិភាព​ចំណី​អាហារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម