Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី បង្ហាញកិច្ចការអាទិភាពគន្លឹះមួយផ្សេងទៀតរបស់ ក្រសួងមុខងារសាធារណៈ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​បង្ហាញ​ពី​កិច្ចការ​ដែល​ជា​អាទិភាព​គន្លឹះ​មួយ​ផ្សេង​ទៀត​របស់​ក្រសួង​មុខងារ​សាធារណៈ គឺ «ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​កិច្ចការ​ជា​អាទិភាព​គន្លឹះ​ក្រសួង​មុខងារ​សាធារណៈ នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​បច្ចេកទេស ដើម្បី​សំណេះ​សំណាល​ឈ្វេងយល់​ពី​គ្នា​ទៅវិញទៅមក ក៏ដូចជា​ស្តាប់​របាយការណ៍ និង​បញ្ហា​ប្រឈម​ចេញ​ពី​ការ​អនុវត្ត​ការងារ​ផ្ទាល់​របស់​អគ្គលេខាធិការដ្ឋាន និង​អគ្គនាយកដ្ឋាន​គ្រប់គ្រង​មុខងារ​សាធារណៈ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ កាលពី​យប់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង និង បង្ហាញ ថា «កែទម្រង់​ណា​ក៏ដោយ ត្រូវ​ចាប់ផ្ដើម​ពី​ខ្លួនឯង​ជា​មុន​សិន។ ក្រៅពី​ការ​កែទម្រង់​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​តាមរយៈ​ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និង​ប្រសិទ្ធភាព កិច្ចការ​ដែល​ជា​អាទិភាព​គន្លឹះ​មួយ​ផ្សេងទៀត​របស់​ក្រសួង​មុខងារ​សាធារណៈ គឺ «​ការ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើក​កម្ពស់​គុណភាព​ការងារ​ប្រកប​ដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់​ថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួង​មុខងារ​សាធារណៈ បាន និង​កំពុង​ធ្វើ​រួចជាស្រេច​ហើយ​ជុំវិញ​ការងារ​ពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន រាប់​បញ្ចូល​តាំងពី​ស្មារតី នៃ​ការ​តាក់តែង​អនុក្រឹត្យ«ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​ក្រសួង​មុខងារ​សាធារណៈ​», ការ​កែលម្អ​រចនាសម្ព័ន្ធ​ដើម្បី​ប្រើប្រាស់​មន្ត្រីរាជការ​ឲ្យ​ស្រប​តាម​ចំណេះ ជំនាញ និង​បទពិសោធន៍ ហើយ​ប្រើប្រាស់​ឲ្យ​អស់ពី​សក្ដានុពល​, ការ​កំណត់​និយាម​ប្រតិបត្តិ ប្រព័ន្ធ​ការងារ និង​ទម្លាប់​ការងារ​ច្បាស់​លាស់ រួម​ទាំង​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ និង​អភិវឌ្ឍន៍​សមត្ថភាព​ផ្សេងៗ ទៀត។

ឯកឧត្ដម បន្ថែម​ថា ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ នៃ​អគ្គលេខាធិការដ្ឋាន និង​អគ្គនាយកដ្ឋាន​នានា​ជា​បន្តបន្ទាប់ ដូច​អ្វី​ដែល​កំពុង​ធ្វើ​នា​ពេលនេះ គឺជា​សកម្មភាព​បន្ថែម​មួយ​កម្រិត​ទៀត ក្នុង​គោលដៅ​ជួប​ប្រតិបត្តិ​ករ​ជាក់ស្ដែង ដើម្បី​ជជែក​គ្នា ឈ្វេងយល់​ពី​គ្នា ស្តាប់​របាយការណ៍ និង​បញ្ហា​ប្រឈម​ដោយ​ផ្ទាល់ ហើយ​ស្វែងរក​ដំណោះស្រាយ​រួម​ជាមួយ​គ្នា។

ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បន្ថែម​ទៀត​ថា ដំណើរការ​ទាំងអស់​នេះ គឺជា​ចំណែក​ការងារ​តូចៗ រួម​បញ្ចូល​គ្នា ដែល​ក្រសួង​មុខងារ​សាធារណៈ បាន​ចាប់ផ្ដើម​ធ្វើជា​បន្តបន្ទាប់​រួច​មក​ហើយ ក្នុង​គោលដៅ​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ស្វាហាប់​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។ ទោះបីជា​ក្រសួង​មុខងារ​សាធារណៈ បាន​សម្រេច​ការងារ​ជាច្រើន​រួច​មក​ហើយ​ក៏​ពិតមែន តែ​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​បន្ត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម