ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. ដាក់បទបញ្ជាឱ្យស្រាវជ្រាវបន្ទាន់រកសហគ្រាសប្រើកម្មករនិយោជិតមិនចុះបញ្ជី
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានដាក់បទបញ្ជាឱ្យមន្ត្រីអង្គភាពជួរមុខ ត្រូវសហការគ្នាចុះស្រាវជ្រាវជាបន្ទាន់ ចំពោះសហគ្រាស ដែលមានប្រើកម្មករនិយោជិតហើយមិនចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យបុគ្គលិក ឬកម្មករនិយោជិតកំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាសគ្រឹះស្ថានទាំងអស់នោះ ទទួលបានការគាំពារពេញលេញ។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីថ្ងៃទី១៨ធ្នូ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. ត្រូវសហការគ្នាស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាស ដែលមានប្រើកម្មករនិយោជិតហើយមិនចុះបញ្ជីជាមួយ ប.ស.ស. ពិសេសសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ត្រូវចុះអង្កេត ពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ដើម្បីរៀបចំនីតិវិធីអនុវត្តទៅតាមច្បាប់ ដែលបានកំណត់ ដើម្បីរក្សានូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។
លោកបានបន្តថា «ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ ប.ស.ស. ជាពិសេសអង្គភាពជួរមុខទាំងអស់ ត្រូវបន្ដតាមដានឱ្យបានច្បាស់លាស់ នូវរាល់បញ្ហាមិនប្រក្រតីដែលកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាន មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. និងត្រូវរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សមស្របទៅតាមវិជ្ជាជីវៈរៀងៗខ្លួន ប្រកបដោយភាពទន់ភ្លន់ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់»។
បើតាមអគ្គនាយកស្តីទី ថ្នាក់ដឹកនាំបុគ្គលិកប.ស.ស. ទាំងអស់ ត្រូវរួមដៃគ្នាបន្ដខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែម ដើម្បីរក្សាការគាំពារសុខភាព និងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ប.ស.ស. មានសមិទ្ធផល ២ធំៗ រួមមាន កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តជាអត្ថប្រយោជន៍ដ៏ល្អវិសេសវិសាលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បង្ហាញពីការគិតគូរយ៉ាងច្បាស់អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ