Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ណែនាំ​ឲ្យ​សិស្ស​និស្សិត​ត្រូវ​មក​រៀន​ជាធម្មតា​ក្នុង​ថ្ងៃបុណ្យ​ចូល​​ឆ្នាំ​ចិន​

បានផុស

នៅ

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​សិស្ស​និស្សិត​ត្រូវ​មក​រៀន​ជាធម្មតា​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ ព្រោះ​វា​មិនមែនជា​ពិធីបុណ្យ​របស់​ជាតិ​យើង​ទេ​។​

លោក ​រស់ សុ​វាចា ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កម្ភៈ​នេះ​ថា​ ​«​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មិន​ស្ថិតនៅក្នុង​ប្រតិ​ទិន​របស់​មន្ត្រីរាជការ​និយោជិកកម្មករ​ប្រចាំ​២០២១​ទេ​។​ ដូចនេះ​សិស្ស​និស្សិត​ត្រូវ​មករៀន​ជា​ធម្មតា​ ហើយ​សូម​អាណាព្យាបាល​មាតាបិតា​ត្រូវ​រៀបចំ​កម្មវិធី​គ្រួសារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​បុត្រ​ធីតា​របស់ខ្លួន​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​នេះ​ ដោយសារ​កន្លងមក​មាន​សាលា​មួយចំនួន​តូច​មាន​គ្រូ​ឬ​សិស្ស​មិនបាន​បង្រៀន​ឬ​រៀន​ទេ ​ពិសេស​អ្នក​ជាប់​ខ្សែស្រឡាយ​ចិន​។​

យ៉ាងណាក៏ដោយ​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​កម្ភៈ​ ឆ្នាំ​២០២១​នេះ ​ដែលជា​ថ្ងៃ​សែន​ចិន​គេ​សង្កេតឃើញថា​សាលារៀន​នៅ​រាជធានី​ភ្នំពេញ​បាន​បើកទ្វារ​ដំណើរការ​ជាធម្មតា​ដោយមាន​សិស្ស​និង​គ្រូម​ករៀន​និង​បង្រៀន​ជាធម្មតា​។​

ចំណែក​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​រួចហើយដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រឹង​វិន័យ​ពិសេស​អវត្តមាន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ទេ​។​

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំយុវជននិង​កីឡា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ​«ពាក់ព័ន្ធ​នឹង​ករណីនេះ​ខ្ញុំ​បាន​ប្រជុំ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​រួច​អស់ហើយ​រឿង​បុណ្យចូលឆ្នាំ​ចិន​និង​ថ្ងៃ​១៤​កម្ភៈ​ទិវា​នៃ​ក្តី​ស្រលាញ់​ហើយ​ការងារ​នេះ​ខ្ញុំ​បាន​ចាត់ចែង​និង​ផ្សព្វផ្សាយ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង​អស់​ហើយ​ដែរ​»៕

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម៤៥ នាទីutes មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម