Connect with us

ព័ត៌មានជាតិ

កោះប៉ែន ត្រៀមបើកដំណើរការទទួលភ្ញៀវទេសចរទស្សនាកម្សាន្ត ជាផ្លូវការ​ នាសប្ដាហ៍ក្រោយ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម តាមរយៈ មន្ទីរទេសចរណ៍ បានរៀបចំ តុបតែង កែច្នៃ ហេដ្ឋារចនាសម្ព័ន្ធខ្លះៗ ស្ថិតនៅជុំវិញបរិវេណ រមណីយដ្ឋានទេសចរណ៍ «កោះប៉ែន» ហើយនឹងត្រៀមបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលរួមទស្សនាកម្សាន្តជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះតទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឱ្យដឹងថា មកទល់ពេលនេះ រមណីយដ្ឋានទេសចរណ៍​ «កោះប៉ែន​»​ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវធ្វើដំណើរចូលក្នុងរមណីយដ្ឋានផ្ទាល់ សម្រាប់សម្រួលដល់ផ្លូវធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បីចូលមកទស្សនាកម្សាន្តនៅទីនេះ ដោយក្ដីសប្បាយរីករាយ ក្នុងឱកាសថ្ងៃឈប់សម្រាកពីការងារ និងថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។ លោកប្រធានមន្ទីរ មានប្រសាសន៍បន្ថែមថា​ ចំណុចដែលធ្វើឱ្យទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ កោះប៉ែន នេះ គឺមានដូចជា ​៖ ទី១. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន គឺជាកោះធម្មជាតិមានទឹកហូរជុំវិញកោះ អាចឱ្យភ្ញៀវនាំគ្នាមុជទឹកលេងកម្សាន្តសប្បាយ ទី២. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន​ មានឆ្នេរទន្លេមេគង្គស្រស់ស្អាត ទី៣. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន មានផ្លូវធ្វើដំណើរចូលក្នុងរមណីយដ្ឋាន ងាយស្រួល និងសុវត្ថិភាព និងទី៤. តម្លៃចូលរួមទស្សនាត្រឹមតែ ១ ០០០ រៀល ទៅ ២ ០០០ រៀល ក្នុងភ្ញៀវទេសចរម្នាក់ តែប៉ុណ្ណោះ។

លោក ស៊ាន សុគុន បានបញ្ជាក់ទៀតថា សម្រាប់ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្សាន្តនៅរមណីយដ្ឋាន កោះប៉ែន ភាគច្រើនគឺមកលេងជាលក្ខណៈឯកជន និងភ្ញៀវទេសចរខ្លះទៀត មកជាលក្ខណៈក្រុមហ៊ុនទេសចរណ៍ តាមរយៈកាប៉ាល់ ឬ កាណូតទេសចរណ៍ ជាដើម។ លោក ស៊ាន សុគុន សង្ឃឹមថា ​នាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំខាងមុខនេះ រមណីយដ្ឋានទេសចរណ៍ កោះប៉ែន នឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

ជាចុងក្រោយ លោក ស៊ាន សុគុន ក៏បានអំពាវនាដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមកចូលរួមទស្សនាកម្សាន្ត រមណីយដ្ឋានទេសចរណ៍ទាំង ១១ ក្នុងខេត្តកំពង់ចាម ក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ ទឹកឆា និងរមណីយដ្ឋានទេសចរណ៍ កោះប៉ែន ដែលសុទ្ធសឹងជារមណីយដ្ឋានបែបធម្មជាតិទាំងអស់ មានក្នុងខេត្តកំពង់ចាម។

សូមជម្រាបជូនថា រមណីយដ្ឋានទេសចរណ៍ ឆ្នេរខ្សាច់កោះប៉ែន គឺជារមណីយដ្ឋានបែបធម្មជាតិ និងមានឆ្នេរទន្លេស្រស់ស្អាត ជាប់ដងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅភូមិ​កោះមិត្ត​ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម