Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ណែនាំឱ្យមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ជំរុញការផ្ដល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយយុត្តិធម៌

បានផុស

នៅ

លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ត្រូវជំរុញបន្ថែមលើការអនុវត្តន៍ការផ្ដល់សេវាសាធារណៈជូនប្រជាជនប្រកបដោយយុត្តិធម៌។ លោកបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយពីប្រព័ន្ធ Hotline scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ដំណើរការកន្លងមក ក៏ដូចជាការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងឱកាសនោះ លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាក់ថា ក្នុងនាមជាគណៈបញ្ជាការឯកភាពត្រូវដោះស្រាយឱ្យបានទាន់ពេលវេលានូវបាតុភាពនានាពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ការបំផ្លិចបំផ្លាញធនធានព្រៃឈើ ជលផលតំបន់ការពារ ធម្មជាតិ និងបទល្មើសនានា ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែង ស្នើឱ្យអភិបាលក្រុង ស្រុក និងមន្ទីរជំនាញត្រូវពិនិត្យលទ្ធភាពកាត់ឆ្វាលដីជូនពួកគាត់ ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ឱ្យច្បាស់លាស់ និងត្រឹមត្រូវ។

បន្ថែមពីនោះ ត្រូវត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព តាមបណ្ដាលឃុំសង្កាត់នីមួយៗ។ លើកកម្ពស់កិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងចូលរួមសហកាទប់ស្កាត់បង្ក្រាប់នៅការសារាចរណ៍ នៅសាធាតុញៀនខុសច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម