ព័ត៌មានជាតិ
លោក ហែម ដារិទ្ធិ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ
លោក ហែម ដារិទ្ធិ អតីតអភិបាលខណ្ឌមានជ័យ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុហើយ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែធ្នូ នេះ។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រ និងលើកទឹកចិត្តដល់លោក ហែម ដារិទ្ធិ ឳ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានឱ្យលោក ហែម ដារិទ្ធិ ប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ផងដែរ។
ដោយឡែក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានផ្តាំផ្ញើដល់លោក ហែម ដារិទ្ធិ ដែលជាអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋឱ្យបានល្អ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្រ្តីរាជការក្រោមឱវាទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងារប្រចាំថ្ងៃនៅរដ្ឋបាលខេត្តព្រះសីហនុ និងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឱ្យសង្គមរីកចម្រៀនគ្រប់វិស័យ។
សូមជម្រាបថា មុនក្លាយជាអភិបាលរងខេត្តព្រះសីហនុនេះ លោក ហែម ដារិទ្ធិ គឺជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រី បានតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងចូលកាន់តំណែងនៅថ្ងៃទី១៨ ខែធ្នូនេះ៕
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?