ព័ត៌មានជាតិ
ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើង ខណៈតម្លៃក៏ទាបជាងឆ្នាំមុន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមការរំពឹងទុកនៅឆ្នាំនេះ ទិន្នផលត្រីប្រហុកនៅតាមដាយ នឹងអាចមានការកើនឡើងខ្ពស់ជាងឆ្នាំមុនមិនក្រោម ៥% នោះទេ ដោយសារតែការព្យាយាមបង្ក្រាបបទល្មើសជាច្រើន ជាពិសេសនៅបឹងទន្លេសាប ដែលធ្វើឱ្យត្រីកកើតឡើងវិញទាន់ពេលវេលា ហើយត្រីធ្វើចរាចរណ៍ធម្មតា។

លោករដ្ឋមន្ត្រីលើកឡើងក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។

លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ឆ្នាំនេះត្រីត្រូវច្រើនដោយសារការបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបានច្រើន លោកបញ្ជាក់ថា តម្លៃធូរថ្លៃជាងឆ្នាំមុនពី ៨០០ រៀល ដល់ ១០០០ រៀល ដែលឆ្នាំមុនពី ១០០០ ទៅ ១ ២០០ រៀល ក្នុងមួយគីឡូ។
បច្ចុប្បន្នរយៈពេល ១ ម៉ោង ត្រីចូលដាយប្រមាណ ១ តោន ហើយអាស្រ័យលើអាកាសធាតុផងដែរ។
លោក ស៊ឺ ម៉ៅ ម្ចាស់ដាយលេខ ១៥ E ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានឱ្យដឹងដែរថា ទិន្នផលត្រីថ្ងៃទី ១៩ ខែធ្នូនេះ អាចលើកបានម្ដង ៥០០ គីឡូ ខណៈពេលយប់លើកបានច្រើនជាងនេះ។

លោកថាថ្ងៃនេះ ត្រីស្លឹកឬស្សី មិនទាន់អាចធ្វើប្រហុកបានទេ ខណៈថ្ងៃទី ២២ ខែធ្នូនេះ នឹងមានត្រីរៀលដែលអាចធ្វើប្រហុកបាន។ ក្នុង១ ថ្ងៃអាចប្រមូលផលបានប្រមាណពី ៥ ទៅ ១០ តោន។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីប្រហុកនឹងចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខណៈត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។
រដ្ឋបាលជលផលក៏ប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ចាក់ជូនខាងលើ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?