ព័ត៌មានជាតិ
អតីតអភិបាលក្រុងប៉ោយប៉ែត ចេញលិខិតសុំទោស ក្រោយរិះគន់វាយប្រហារអភិបាលខេត្តបន្ទាយមានជ័យ
លោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបានចេញលិខិតសុំទោស ក្រោយផ្តល់សម្ភាសន៍និងចេញសារសំឡេងជេរប្រមាថថ្នាក់ដឹកនាំខេត្ត។
តាមរយៈលិខិតសុំទោសរបស់ សាន ស៊ានហូ បានបញ្ជាក់ថា កន្លងមកនេះលោកបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុកតាមគណនីផ្ទាល់ខ្លួន និងតាមបទសំភាសន៍របស់សាព័ត៌មាន SAN BUNTHEOUN NEWS ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ។

លោកអះអាងដោយទទួលស្គាល់កំហុស និងសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវកំហុសឆ្គង។ បន្ថែមពីនេះលោកសន្យានឹងលុបចោលនូវសារសំលេង និងវិដេអូនិងបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានរិះគន់វាយប្រហារលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយលោកបានចោទប្រកាន់បានជ្រៀតជ្រែកកិច្ចការថ្នាក់ក្រោម និងបង្គាប់បញ្ជាតាមអំពើចិត្តដោយអាងខ្លួនជាថ្នាក់ដឹកនាំដោយមិនផ្តល់ការគោរពដល់មន្រ្តីមូលដ្ឋាន។
លោកថែមទាំងអះអាងទទួលខុសត្រូវចំពោះរាល់សកម្មភាពនិងរាល់ពាក្យសម្តី ហើយហ៊ានតទល់ជាមួយថ្នាក់ដឹកនាំខេត្ត និងអភិបាលខេត្តដោយប្រកាសមិនខ្លាចប៉ះពាល់ដល់មុខតំណែងថែមទៀតផង៕

គួរបញ្ជាក់ថ្មីៗ លោក ស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់