Connect with us

ព័ត៌មានជាតិ

លោក សូ ណារ៉ូ ថា ក្រុមបាតុករដែលប្រឆាំងនឹងសម្ដេចធិបតីនៅជប៉ុន ទទួលបរាជ័យចំនួន៣ ចំណុច   

បានផុស

នៅ

ក្នុងសន្និកាសែត នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អះអាងថា ក្រុមបាតុករ ដែលប្រឆាំងចំពោះដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន បានទទួលភាពបរាជ័យចំនួន៣ចំណុចយ៉ាងអាម៉ាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សូ ណារ៉ូ តាមរយៈប្រធានបទរបស់ក្រុមប្រឆាំង ដែលប្រកាសមិនទទួលស្គាល់រាជរដ្ឋាភិបាលរបស់សម្ដេចធិបតី និងបានអំពាវនាវឱ្យភាគីជប៉ុនកុំទទួលស្គាល់សម្ដេចធិបតី គឺបានទទួលបរាជ័យហើយ។ លោក សូ ណារ៉ូ បានបញ្ជាក់ថា តាមរយៈការបោះឆ្នោតជាតិជាសកល នាពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរសរុបប្រមាណជាង៨០ភាគរយ បានទៅចូលរួមការបោះឆ្នោតនេះ ហើយសន្លឹកឆ្នោតយ៉ាងច្រើនលើសលុបបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ម្យ៉ាងវិញទៀតនោះ ការអំពាវនាវរដ្ឋាភិបាលជប៉ុនកុំឱ្យទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជានោះ គឺបរាជ័យទាំងស្រុង ផ្ទុយទៅវិញ វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីជប៉ុន ខណៈសម្ដេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងចូលគាល់ព្រះចៅអធិរាជជប៉ុនថែមទៀត។

ចំពោះបរាជ័យទី២ ត្រូវបានលោក សូ ណារ៉ូ បញ្ជាក់ថា ក្រុមបាតុករ ដែលប្រមូលផ្ដុំគ្នាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសជប៉ុនពេលនេះមានចំនួនតិចតួចបំផុតប្រមាណខ្ទង់ជាង១០០នាក់ប៉ុណ្ណោះ បើធៀបនឹងចំនួនប្រជាពលរដ្ឋខ្មែរដែលទៅជួបសំណេះសំណាលជាមួយសម្ដេចធិបតី មានប្រមាណជាង២ពាន់នាក់ឯណោះ។

ក្នុងនោះ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅប្រទេសជប៉ុនជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតសម្រាប់វត្តមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវត្តមានសម្ដេចធិបតី និងលោកជំទាវ។ លោក សូ ណារ៉ូ ចាត់ទុកថា ចលនាប្រឆាំងនៅក្រៅប្រទេសកាន់តែរួមតិចទៅៗ ដោយសារបាត់បង់ជំជឿទុកចិត្តលើបុគ្គលមួយចំនួនដែលតែងធ្វើនយោបាយជ្រុលនិយម។ ដោយឡែក ភាពបរាជ័យទី៣ គឺដោយហេតុថា មេដឹកនាំនៅពីក្រោយខ្នងនៃបាតុកម្មនេះ កំពុងតែជាប់ឈ្មោះជាទណ្ឌិត ដែលមានទោសទណ្ឌជាធរមានក្រោមអំណាចតុលាការផងដែរនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

របាំព្រះរាជទ្រព្យ
ជីវិតកម្សាន្ដ១២ នាទីutes មុន

របាំព្រះរាជទ្រព្យ ទទួលបានការសាទរលើសលប់ ពីអ្នកទស្សនាចម្រុះជាតិសាសន៍ ក្នុងការសម្តែងនៅប៉ារីស

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្រ្តីក្រោមឱវាទកុំមើលឃើញតែលុយពេក

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ភរិយាកវី ស្វាយ សំអឿ ដង្ហោយរកជំនួយព្យាបាលជំងឺ និងអាហារ សម្រាប់ជីវិតចុងក្រោយ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ព្រះអង្គម្ចាស់លុចសំបួ សោយទិវង្គតទាំងព្រះជន្មវ័យក្មេង ២២ វស្សា ដោយសារជំងឺកម្រមួយ

ព័ត៌មានជាតិ២៦ នាទីutes មុន

លោក លី ធុជ ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថា្នក់បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម