Connect with us

ព័ត៌មានជាតិ

មេដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំៗ​​ ១២ ​ក្រុមហ៊ុន ជួប​នាយករដ្ឋមន្រ្តីកម្ពុជា​ក្នុង​ដំណើរ​បេសកកម្មទៅជប៉ុន

បានផុស

នៅ

ក្នុង​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ​អាស៊ាន​ជប៉ុន​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ពី​ថ្ងៃ​ទី​ ១៥ ដល់​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​ ឆ្នាំ​២០២៣ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់ការអនុញ្ញាតិ​ឲ្យ​ថ្នាក់ដឹកនាំក្រុមហ៊ុន​ជប៉ុន​ធំៗ​​លំដាប់​អន្តរជាតិ​ចំនួន ១២ ចូលជួបសម្តែងការគួរសម​និងពិភាក្សា​ការងារ​។

ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន​ជប៉ុន​ទាំង ១២ ក្រុមហ៊ុន ដែល​បាន​ចូលជួប​​ប្រមុខ​មេដឹកនាំកម្ពុជា​ក្នុងនោះរួមមាន ក្រុមហ៊ុន Yasaki (Cambodia) Wiring Systems Co., Ltd. ក្រុមហ៊ុនសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ក្រុមហ៊ុន Sumitomo Corporation ក្រុមហ៊ុន Pharma Foods International Co., Ltd. ក្រុមហ៊ុន Ehime Package ក្រុមហ៊ុន Kojima Holdings Co., Ltd. ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុន Meiji Co., Ltd. ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ក្រុមហ៊ុន AEON MALL Co., Ltd. ក្រុមហ៊ុន NTT DOCOMO INC. ក្រុមហ៊ុន DMG MORI CO., Ltd. និងស្ថាប័ន Japan External Trade Organization ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Okada Motoya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aeon Mall Co., Ltd.

លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation

ក្នុងជំនួបដាច់ដោយឡែកនោះ តំណាងក្រុមហ៊ុនបានបង្ហាញ​អំពី​វឌ្ឍនភាព​នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងពង្រឹងនិងពង្រីក​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​អាណត្តិ ដែលបានបង្កនូវលក្ខណៈ​អំណោយ​ផលគ្រប់បែបយ៉ាង​ធ្វើឱ្យក្រុមហ៊ុន​មាន​ដំណើរការ​ដោយរលូននិងមានទំនុកចិត្តក្នុង ការពង្រីក​សកម្មភាពវិនិយោគថ្មីៗបន្ថែមទៀត។

ក្នុង​ឱកាស​នោះ​សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន និងស្ថាប័នទាំងនោះ ដែល​សម្រេច​ចិត្ត​បោះទុន​វិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ សម្ដេចធិបតីបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ធានានិរន្តរភាព នៃបរិយាកាស​អំណោយផល សម្រាប់​ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញគោលនយោបាយ ច្បាប់វិនិយោគ យន្តការ​អនុវត្ត និងក្របខ័ណ្ឌ គតិយុត្តថ្មីៗ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទិក​សំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផជាដើម។

នាឱកាសស្នាក់នៅប្រទេសជប៉ុននោះដែរ សម្ដេចធិបតីបានអញ្ជើញជាអធិបតី​ក្នុងសិក្ខាសាលា​វិនិយោគ​កម្ពុជា ឆ្នាំ​២០២៣ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការធុរកិច្ច និង​នវានុវត្តន៍ ការយោគយល់គ្នាទៅ​វិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដោយ​មាន​វិនិយោគិនកម្ពុជា-ជប៉ុន ចូលរួម ទាំងផ្ទាល់ និងតាមអនឡាញ សរុបប្រមាណជិត ៧០០​នាក់ មកពី​ជាង ២០០ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ៩ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១២ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម