Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា វិស័យធនាគារនឹងដើរតួនាទីកាន់តែសំខាន់ នៅពេលចរន្តវិនិយោគ និងពាណិជ្ជកម្ម កើនឡើង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ត្រូវការការសម្របសម្រួលពីវិស័យធនាគារ ហើយសង្ឃឹមថា វិស័យនេះ នឹងដើរតួនាទីកាន់តែសំខាន់ នៅពេលមានការវិនិយោគ និងការធ្វើពាណិជ្ជកម្ម កើនឡើង។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារ ( វីង ថៅវ័រ ) សាខាផ្សារថ្មី រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី ២០​ ខែធ្នូ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា និងអ្នកវិនិយោគកម្ពុជា បានជួបជាមួយវិស័យឯកជនបរទេស ជាពិសេសអ្នកវិនិយោគជប៉ុនតែម្ដង ដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាការបើកទីផ្សារសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា ទៅក្រៅប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឲ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យ ដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។ «ខ្ញុំសង្ឃឹមថា ពេលដែលចរន្តនៃវិនិយោគមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន ធនាគារយើងក៏នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការសម្របសម្រួលនូវកិច្ចការងារនេះ»។ នេះជាការលើកឡើងបន្ថែមពីសម្ដេចនាយករដ្ឋមន្ត្រី។

ដើម្បីអាចសម្របសម្រួលបញ្ហាខាងលើនេះ វិស័យធនាគារ ត្រូវតែត្រៀមខ្លួនឲ្យបានល្អ។ ប្រមុខរាជរដ្ឋាភិបាល បាន​កត់សម្គាល់ថា ការបម្រើសេវាកម្មរបស់វិស័យធនាគារ ក្នុងការទូទាត់ប្រាក់ក្នុងប្រទេស អាចស្ថិតក្នុងស្ដង់ដាល្អមួយ តែបើការទូទាត់ប្រាក់ឆ្លងប្រទេស ឬការធ្វើពាណិជ្ជកម្មក្រៅប្រទេស ត្រូវបង្កើនកម្រិតស្ដង់ដាមួយកម្រិតទៀត។

នៅពេលមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើងនោះ ក៏អាចជាឱកាសសម្រាប់វិស័យធនាគារ និង​ហិរញ្ញវត្ថុ ពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នេះជាការបង្ហាញក្ដីសង្ឃឹមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៨ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម