Connect with us

ព័ត៌មានជាតិ

​ទិន្នផល​ក្រូចពោធិ៍សាត់​ខេត្ត​បាត់ដំបង​កើន​ជាង ៤ ពាន់​តោន ខណៈកសិករ​ពង្រីកផ្ទៃដីដាំដុះស្ទើរ​គ្រប់ស្រុក​

បានផុស

នៅ

ក្នុងឆ្នាំនេះទិន្នផលក្រូចពោធិ៍សាត់ខេត្តបាត់ដំបងបានកើនឡើងខ្ពស់ជាងឆ្នាំមុន ខណះដែលប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួនបានពង្រីកផ្ទៃដី​ដាំដុះ​បន្ថែម ដោយសារមានទីផ្សារល្អប្រសើរ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ពីដើម​មានស្រុកចំនួន ២ ដែលនិយម​ដាំដុះក្រូច​ពោធិ៍សាត់​គឺ​ស្រុកបាត់ដំបង (បច្ចុប្បន្នក្រុង​បាត់ដំបង) និងស្រុកបាណន់។ ដោយឡែក​តាមបណ្តាស្រុកមួយចំនួនទៀតមាន​ដាំ​ដែរ​​​តែ​តិចតូចប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែភាពល្បីល្បាញនៃក្រូចពោធិ៍សាត់​ខេត្តបាត់ដំបង បច្ចុប្បន្ន​ប្រជាកសិករបានចាប់ផ្តើមពង្រីកផ្ទៃដី​ដាំដុះ​បន្ថែម​ស្ទើរគ្រប់ស្រុកស្របពេលមានតម្រូវការ​លើទីផ្សារ។

បើតាមមន្រ្តីកសិកម្ម​ខេត្តបាត់ដំបង ក្នុងគោលបំណងលើកកម្ពស់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជារក្សា​រសជាតិ​ដើមដែលកើតចេញពីធម្មជាតិផង មន្ត្រីជំនាញបានណែនាំដល់​កសិករ​ក្នុងការ​ដាំ​និង​ទាំងរបៀបថែទាំ ដោយមិនឲ្យប្រើប្រាស់​ជី​ឬថ្នាំដែលមានជាតិគីមីនោះទេ។

ដំណាំក្រូច​ពោធិ៍សាត់​បាន​​​​​ពង្រីកផ្ទៃដី​ដាំដុះដល់ ១១ ស្រុកក្នុងចំណោមស្រុក​​ក្រុង​ទាំង ១៤ ក្នុង​ខេត្ត​បាត់ដំបង​ហើយ​ទិន្នផល​ក៏កើនឡើង​ខ្ពស់។ ឆ្នាំនេះទិន្នផល​សរុប​បានកើន​ដល់​​​ ១៥ ៧៦០ តោន ខណៈ​ឆ្នាំមុន​ទទួលបាន​ទិន្នផល​បាន​ចំនួន ១១ ៩៤៥ តោន

ទូទាំងខេត្តបាត់ដំបងស្រុក​ដែលមានដាំដុះដំណាំក្រូចពោធិ៍សាត់​មានដូចជា÷ ស្រុកបាណន់, ថ្មគោល, បាត់ដំបង,បវេល, ឯកភ្នំ, សង្កែ, សំឡូត, កំរៀង,រុក្ខគីរី និងស្រុក គាស់ក្រឡ ហើយផ្ទៃដីដាំដុះ​បាន​កើនដល់​​​ចំនួន ១.០០១ ហិកតា​ធៀបឆ្នាំមុនមានត្រឹម ៩០៤ ហិកតាប៉ុណ្ណោះ៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម