Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ជំរុញគ្រប់ធនាគារ​ផ្តល់សេវាកម្មឱ្យបានទូលំទូលាយ​ដើម្បីកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ

បានផុស

នៅ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់វិស័យធនាគារទាំងអស់ ពិនិត្យលទ្ធភាពផ្តល់​សេវាឱ្យបានទូលាំទូលាយ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower)”​ នាព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ធនាគារទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ឥណទាន​ឱ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ រួមចំណែកដល់​ការរក្សាស្ថិរភាព និងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ សម្តេច ក៏បានណែនាំដល់ធនាគារ​ឱ្យពង្រីកកម្ចីដល់​វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ ដើម្បីបង្កើនការនាំចេញអង្ករប្រណីតកម្ពុជា ទៅកាន់ទីផ្សារ​អន្តរជាតិ លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ជាពិសេសយន្តការសម្រប​សម្រួលនៃ​កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រិះរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

ទន្ទឹមនឹងនេះ សម្តេចក៏បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដើម្បីជួយដល់​វិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។

​បើតាមសម្តេច ហ៊ុន ម៉ាណែត ធនាគារជាតិនៃកម្ពុជា គួររិះរកវិធីសមស្រប ដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុង​ប្រយ័ត្នមួយចំនួន ដែលចាំបាច់ក្នុងការផ្តល់លទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តដើរតួនាទីកាន់តែសំខាន់ នៅក្នុងការរួមចំណែកគាំទ្រទៅដល់ក្រុមហ៊ុន និងសហគ្រាសឯកជន។

ថ្មីៗនេះ ធនាគារជាតិ បានដើរតួនាទីយ៉ាងសំខាន់ ចរចាជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងការរៀបចំប្រព័ន្ធទំនាក់​ទំនងជួយដល់ការធ្វើពាណិជ្ជកម្មទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ និងប្រព័ន្ធ QR Cord ជាដើម។ ដើម្បីឱ្យសេដ្ឋកិច្ចមួយដើរត្រូវការចរន្តធនធានមូលធនត្រូវដើរ ដែលក្នុងនោះ ហិរញ្ញវត្ថុ បានដើរតួនាទី សំខាន់ណាស់ក្នុងប្រព័ន្ធធនាគារ។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម