Connect with us

ព័ត៌មានជាតិ

​៥ ខេត្ត ​អាកាសធាតុផ្ដើមចុះត្រជាក់ទាបបំផុត​ចាប់ពីថ្ងៃស្អែក​

បានផុស

នៅ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ​ចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើន​ឥទ្ធិពលគ្របដណ្តប់លើប្រទេស​កម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន​បក់ពីបង្គួរទៅខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។

​ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេចំនួន ៥ គឺ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហ​ភាព​អប្បបរមាពី ១៥-១៦°C ជាសីតុណ្ហភាពនៅពេលព្រឹក។​

ចំណែកឯ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°C។ រីឯរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C។

ដោយឡែក នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ ពី ១,៥០-២,០០ ម៉ែត្រ។

ក្រសួងក៏អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀក​បំពាក់ឱ្យបាន​គត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សាលក្រមចុងក្រោយ! គ្មានការលើកលែងទោសប្រហារជីវិតឡើយ ចំពោះអតីតសេដ្ឋិនីវៀតណាម ករណីឆបោក

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជាស្វែងរកលទ្ធភាព បង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម

ព័ត៌មានជាតិ៦ នាទីutes មុន

ថ្ងៃទី៤ធ្នូ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាល្លឺម៉ង់ ជំរុញ​ឲ្យ​ចិន​ឈប់​គាំទ្រ​រុស្ស៊ី ហើយ​ងាក​ទៅ​ជួយ​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន

វប្បធម៌ ជំនឿ១៦ នាទីutes មុន

សម្បត្តិវប្បធម៌ខ្មែរចំនួន៥ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម