Connect with us

ព័ត៌មានជាតិ

ពាក់កណ្តាលឆ្នាំ២០២៤ រោងចក្រដំទ្បើងរថយន្ត Toyota នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជា

បានផុស

នៅ

នៅពាក់កណ្ដាលឆ្នាំ២០២៤ រោងចក្រដំឡើងរថយន្ត តូយ៉ូតា (Toyota) របស់ជប៉ុន នឹងបើកដំណើរការអាជីវកម្មដំឡើងរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ បើតាមគម្រោង សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្ត Toyota នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរោងចក្រដំឡើងរថយន្តដ៏ល្បីឈ្មោះរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជាពេលនេះ ផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជប៉ុន Toyota Tsusho Corporation ហើយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តសម្រាប់គម្រោងរោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) កាលពីខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៣៦,៧លានដុល្លារអាមេរិក ហើយរំពឹងថា​ នឹងបង្កើតឱកាសការងារចំនួន១៥០កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក ដែលនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Toyota ក៏បានសុំការអនុញ្ញាតគោរពអញ្ជើញសម្តេចធិបតី ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខផងដែរ។ 

ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានទទួលយកការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០២៤ ខាងមុខ ដោយសម្តេចធិបតី លើកទ្បើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាឆ្នាំ២០១៤ គឺស្របពេលខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និងការបណ្តុះបណ្តាលលើកកម្ពស់ ថែមទៀតលើជំនាញវិស្វកម្មរថយន្តសម្រាប់ប្រជាជនកម្ពុជាផងដែរ។

គួរជម្រាបថា ក្រៅពីរោងចក្រដំឡើងរថយន្ត Toyota បច្ចុប្បន្ននេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្តចំនួនពីរទៀត គឺ​រោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុង និងរោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី និង មុត ចន្ថា
នយោបាយ៥ នាទីutes មុន

មនុស្សស្និតនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច២០ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ២០ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម