Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី៖ កងទ័ពមានតួនាទីសំខាន់ ក្នុងការការពារទឹកដី និងអភិវឌ្ឍន៍ព្រំដែន

បានផុស

នៅ

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារទឹកដី ព្រំដែន ការពារសន្តិភាព មិត្តភាព និងរួមគ្នាអភិវឌ្ឍន៍ព្រំដែន។ លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥រាជធានី-ខេត្ត ចុះសួរសុខទុក្ខកងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹងរង រតនគិរី យោធភូមិភាគទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ដើម្បីអនុវត្តនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្រសួងកិច្ចការនារី បានចងសម្ព័ន្ធមេត្រីភាពរវាងតំបន់សឹករងទី១ ទី២ និងទី៣ ដែលស្ថិតនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមពីនេះ លោកស្រីថា កងទ័ពមានតួនាទីសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយរួមគ្នាថែរក្សា ការពារទឹកដី ព្រំដែន ការពារសន្តិភាព មិត្តភាព និងរួមគ្នាអភិវឌ្ឍន៍ព្រំដែន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន(វៀតណាម ឡាវ កម្ពុជា)។ ទន្ទឹមនឹងនេះ លោកស្រី ក៏មិនភ្លេចអរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះឈ្នះ និងអរគុណសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីដែលជាអគ្គមគ្គុទ្ទេសក៍ក្នុងការកសាងសុខសន្តិភាព និងការពារបូរណភាពទឹកដីផងដែរ។

ចំណែក លោកមេបញ្ជាការវរសេនាតូចលេខ២ តំបន់សឹករងរតនគិរីយោធភូមិភាគទី១ បានលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងកិច្ចការនារី និងដៃគូរក្រុមហ៊ុនមួយចំនួន ជាមួយវរសេនាតូចលេខ២ តំបន់សឹងរងរតនគិរី បានផ្តល់ផ្លែផ្កាយ៉ាងច្រើនគួរកត់សម្គាល់ដូចជាជំរុំ ជម្រក មធ្យោបាយ សម្ភារៈ ស្បៀងអាហារ និងថវិកាមួយចំនួនទៀត។ លោកថានេះ គឺជាការគិតគូរយកចិត្តទុកដាក់របស់លោកស្រី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីរួមចំណែកក្នុងការដោះស្រាយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតថែមទៀត សំដៅពង្រឹងគុណភាពកងទ័ពឱ្យស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ដ៏ថ្លៃថ្លា រយៈពេលកន្លងមក ក៏ដូចជានាពេលនេះ ដែលបង្ហាញឱ្យឃើញនៅស្មារតីសាមគ្គីភាព រវាងស្ថាប័នស៊ីវិល និងកងទ័ពកាន់តែរឹងមាំគ្រប់កាលៈទេសៈ សំដៅពង្រឹងខឿនការពារជាតិមាតុភូមិឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តិភាព កិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍន៍ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម