ព័ត៌មានជាតិ
យុវជន ប៉េង សេងហ៊ួត ពីសិស្សសិក្សាកម្រិតមធ្យម ក្លាយជាសិស្សឆ្នើមនិទ្ទេស A
យុវជន ប៉េង សេងហ៊ួត ធ្លាប់ជាសិស្សមានការសិក្សាកម្រិតមធ្យមពេលរៀនអនុវិទ្យាល័យ ហើយនៅវិទ្យាល័យ រូបគេ ខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្លាយជាសិស្សឆ្នើមជាប់និទ្ទេស A។ យុវជនរូបនេះ ជាសិស្ស នៃវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ហើយក៏ជាយុវជនម្នាក់ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ៩៩.២៨០ កាលពីថ្មីៗនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ជិកា ២០២៣ ផងដែរ។

ទន្ទឹមនឹងការទទួលបាននិទ្ទេស A យុវជន ប៉េង សេងហ៊ួត បានប្រាប់មកកាន់កម្ពុជាថ្មីឲ្យដឹងថា ប្រវត្តិសិក្សារបស់លោក គឺជាអតីតសិស្ស នៃអនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា(២០១៧-២០២០)។ បើទោះជាការសិក្សានៅឯអនុវិទ្យាល័យមិនសូវជាលេចធ្លោក្ដី តែយុវជនរូបនេះ បានព្យាយាមកាន់តែខ្លាំងឡើងៗ បន្ទាប់ពីឈានជើងចូលជីវិតជាសិស្សវិទ្យាល័យ រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ជិកា ២០២៣ កាលពីពេលថ្មីៗនេះ។

យុវជន ប៉េង សេងហ៊ួត ដែលប្រឡងជាប់បាននិទ្ទេស A រូបនេះ បានផ្ដល់ជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បេក្ខជន បេក្ខនារីជំនាន់ក្រោយផងដែរថា «យោងតាមបទពិសោធន៍ខ្ញុំកន្លងមក ខ្ញុំសូមផ្ដល់ជាមតិដល់ប្អូនៗជំនាន់ក្រោយ សូមព្យាយាមបង្កើតទម្លាប់រៀនដោយខ្លួនឯងផ្ទាល់ដោយយកឯកសារដែលបានមកពីលោកគ្រូ អ្នកគ្រូ នៅសាលាមកធ្វើសាជាថ្មីឱ្យមានភាពប្រាកដក្នុងខ្លួនថាយើងពិតជាយល់ និងចងចាំនូវមេរៀនដែលបានរៀនរួចមកហើយ បន្ទាប់មកចាំបន្តស្វែងរកឯកសារដទៃដើម្បីមកពង្រឹងសមត្ថភាពខ្លួនបន្ថែម ហើយគន្លឹះដែលសំខាន់មួយទៀតនោះ គឺការជួយគ្នារវាងមិត្តនឹងមិត្តដោយយើងគួរជួយពន្យល់គ្នាទៅវិញទៅមកនៅត្រង់ចំណុចណាមួយនៃមេរៀនដែលយើងយល់ទៅកាន់មិត្តដទៃ ដោយធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យយើងរឹតតែយល់ច្បាស់ពីមេរៀននោះទេ ប៉ុន្តែក៏ជួយឱ្យយើងទទួលបានមិត្តភាពល្អផងដែរ»។

យុវជន ប៉េង សេងហ៊ួត បានប្រាប់បន្តថា ក្រៅពីនេះអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការថែរក្សាសុខភាពឱ្យបានល្អ ដោយបែងចែកពេលវេលារៀន និងពេលវេលាសម្រាកព្រមទាំងការទទួលទានអាហារឱ្យបានត្រឹមត្រូវដើម្បីធានាបានថា យើងប្រាកដជាមានទាំងចំណេះដឹង និងសុខភាពល្អ។

គោលបំណងទៅថ្ងៃអនាគត យុវជន ប៉េង សេងហ៊ួត ចង់ក្លាយទៅជាអ្នកជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រ ដោយបច្ចុប្បន្នលោក បាននឹងកំពុងរៀបចំបន្តការសិក្សា នៅសាកលវិទ្យាល័យក្នុងស្រុកមួយ ថ្នាក់បរិញ្ញាបត្រ ជំនាញវិទ្យាសាស្ដ្រកុំព្យូរទ័រ ឬហៅថា IT ដែលលោកយល់ថា ជំនាញនេះ ត្រូវនឹងតម្រូវការទីផ្សារបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា ឬបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក នោះឡើយ។

សូមជម្រាបថា យុវជន ប៉េង សេងហ៊ួត គឺជាសិស្សម្នាក់ ដែលកើតចេញពីគ្រួសារមួយមានកម្រិតជីវភាពមធ្យម ក្នុងនោះលោកមានឪពុកឈ្មោះ ប៉េង យីទី ជាមន្រ្តីកំពុងបម្រើការងាររដ្ឋ នៃក្រសួងអប់រំ យុវជន កីឡា រីឯម្ដាយ ឈ្មោះ ញ៉េប ម៉េង ប្រកបមុខរបរជាអាជីវករលក់ដូរនៅឯផ្សារមួយកន្លែង នៃរាជធានីភ្នំពេញ។ លោកជាកូនទី ២ ក្នុងគ្រួសារ បន្ទាប់ពី កញ្ញា ប៉េង គីមលាភ ត្រូវជាបងស្រីបង្កើត ដែលបច្ចុប្បន្នកញ្ញាកំពុងជួយសម្រាលកិច្ចការម្ដាយលក់ដូរនៅឯផ្សារមួយ ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល