Connect with us

ព័ត៌មានជាតិ

នៅស្រុក​តាវែងខេត្តរតនគិរី ​ប្រពៃណី​សង់ផ្ទះជនជាតិដើមភាគតិចកាន់តែ​បាត់បង់បន្តិចម្ដងៗ

បានផុស

នៅ

លោក សូ វណ្ណធិន អភិបាល​ស្រុក​តាវែងខេត្ត​រតនគិរីបាន​ឲ្យ​ «កម្ពុជា​ថ្មី​» ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ស្រុក​តាវែង ការ​សាងសង់​លំនៅឋាន​តាម​បែប​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគតិច គឺ​កាន់​តែ​មាន​ការ​ប្រែប្រួល​និង​បាត់បង់​ទៅ​បន្តិច​ម្តងៗ ​ដោយ​ប្រែក្លាយ​មក​ជា​ការ​សាងសង់​តាម​សម័យ​បច្ចុប្បន្ន​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រស់​នៅនិង​ការ​សាងសង់​ផ្ទះ​តាម​បែប​បុរាណរបស់​ជនជាតិ​ដើម​ភាគ​តិច​ ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​ខ្លាំង​តាំង​ពី​កំឡុង​ឆ្នាំ​២០០០ មក ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្ទើរ​តែ​លែង​មាន​ទៅ​ហើយ​។ នេះបើតាមលោកអភិបាល​ស្រុកតាវែង។

លោក សូ វណ្ណធិន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្រុក​តាវែងភាគច្រើន​ពលរដ្ឋរស់នៅ​ជា​​ជន​ជាតិ​ដើម​ភាគ​តិច​ដូចជា​ជនជាតិ​គ្រឹង ព្រៅ និង​ជនជាតិ​លូន។

​លោក​បញ្ជាក់ថា ការ​សាងសង់​ផ្ទះ​បែប​បុរាណ​របស់ពលរដ្ឋ​កាល​ដើម​ឡើយ​​ធ្វើ​តាម​បែប​ប្រពៃណី គឺ​ធ្វើ​ចេញ​ពី​ឈើ​មូល ឫស្សី ប្រក់​ស្លឹក​ខាន់​ម៉ា និង​រស់​នៅ​មាន​លក្ខណៈ​ជុំ​គ្នា​ក្នុង​មួយ​ភូមិ​ៗ។ ចំពោះ​ផ្ទះ​កូន​កំលោះ​វិញ​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ផ្ទះ​ដែល​ខ្ពស់គឺ​​តំណាង​ឲ្យ​ផ្ទះ​កូន​កំលោះ ​ផ្ទះ​កូន​ស្រី​ទាប​ជាង​ជា​និច្ច។

ប៉ុន្តែ​ បើ​ក្រឡេក​មក​មើល​សម័យ​បច្ចុប្បន្ន​វិញ ការ​សាងសង់​ផ្ទះ​តាម​បែប​បុរាណ​នៃ​បង​ប្អូន​​ជនជាតិ​ដើម​ភាគ​តិច​ ស្ទើរ​តែ​លែង​មាន​ទៀត​ នេះ​អាច​បណ្ដាល​មក​ពី​កត្តា​សមាហរណកម្ម ក៏​ដួច​ជា​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​ជាតិ​ផង ទើប​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​បែប​នេះ​។

ផ្ទះប្រជាជននៅតំបន់ប្រជុំជនទីរួមស្រុកតាវែង

លោកអភិបាលស្រុក​បាន​បញ្ជាក់​ថា ​ការ​វិវត្ត​មក​សាងសង់​ផ្ទះ​របស់​ជនជាតិ​ដើម​ភាគ​តិច​ដូច​បងប្អូនខ្មេរ​ គឺ​មិន​មែន​កើត​ឡើង​ពី​កត្តា​​នៃ​ការ​ជ្រាប​ចូល​ការ​រស់​នូវ​ពី​បរិយាកាស​ជុំវិញ​ទាំងស្រុង​នោះទេ ប៉ុន្តែ​មូល​ហេតុ​​ចម្បង​​អាច​កើត​ចេញ​ពី​កត្តា​គុណភាព​ផង​ដែរ ព្រោះ​ផ្ទះ​ដែល​ធ្វើ​ឡើង​តាម​បែប​បុរាណ សង់​ឡើង​ចេញ​ពី​ឈើ​មូល​ ឫស្សី​ ប្រក់​ស្បូវ ប្រក់​ស្លឹក​ខាន់​ម៉ា​នេះ គុណ​ភាព​អាច​មាន​រយៈ​ពេល​ត្រឹម​តែ ២-៥​ឆ្នាំ​ ទៅ​តាម​ប្រភេទ​ឈើ​ដែល​បាន​យក​មក ដូច្នេះ​ហើយ​ពលរដ្ឋ​មាន​ផល​លំបាក​ពី​ការ​ធ្វើ​ផ្ទះ ២​ ឆ្នាំ​ត្រូវ​ធ្វើ​ម្ដង ឬ​ ៥​ឆ្នាំ​ ដែល​ត្រូវ​ចំណាយ​កម្លាំង​ធ្វើ​ឡើង​វិញ។

​ដោយឡែក​បើ​ក្រឡេក​ការ​ធ្វើ​ផ្ទះ​ពី​ឈើ​​ក្តារ​ សសរ​ជ្រុង ​ប្រើ​ដែកគោល​ដំ​ ស័ង្កសី​នេះ​ប្រើប្រាស់​បាន​យូរ​អង្វែង​ជាង ដូច្នេះ​ហើយ​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ជនជាតិ​ភាគ​តិច​សម្រេច​មក​ធ្វើ​ផ្ទះ​តាម​បែប​សម័យ​ និង​មិន​ពិបាក​រវល់​ធ្វើ​ផ្ទះ​ច្រើន​ដង​ទៀត។ ម្យ៉ាងទៀត​ផ្ទះ​បុរាណដែល​សាងសង់​ក៏​​​​មិន​អាច​នៅ​ជុំ​គ្នា​បាន​ឡើយ។

យ៉ាងណាមិញ ក្នុង​នាម​លោក​ជា​ថ្នាក់ដឹកនាំមូលដ្ឋាន​និង​មានកំណើត​ពី​ជនជាតិដើម​ភាគតិចដែរ​នោះ​ លោក​មិន​លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​បំបាត់​នៅ​ប្រពៃណី​ទំនៀម​ទម្លាប់​បុរាណ​ចោល​ទេ ដោយត្រូវ​​សិក្សា​​អំពី​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​កុំ​ឲ្យ​បាត់​បង់​។

ដើម្បីអភិរក្សទំនៀមទម្លាប់ប្រពៃណី លោកលើកទឹកចិត្តដល់​ចាស់​ព្រឹទ្ធាចារ្យ​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ប្រពៃណី​វប្បធម៌​ក្នុង​ការ​សាង​សង់​ផ្ទះ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ឧបករណ៍​ភ្លេង​​បុរាណ​ជាដើម ក៏​សុំ​ឲ្យ​​បង្ហាត់​បង្រៀន​ឡើង​វិញ​ ទោះ​មិន​បាន​ប្រើ​ក៏ដោយ​ ប៉ុន្តែ​គួរ​មាន​រៀប​ចំ​ចង​ក្រង​​ជា​សៀវភៅ ឬ​ឯកសារ​ផ្សេង​ៗ​ ដើម្បី​អាច​បន្សល់​ទុក​ដល់​​ជនជាតិ​ដើម​ភាគ​តិច​ជំនាន់​ក្រោយបាន​ដឹង​ និង​ស្គាល់​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​ជនជាតិដើមភាគតិច​៕

មានវីដេអូ៖

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៧ នាទីutes មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

សន្តិសុខសង្គម៤៧ នាទីutes មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម