Connect with us

ព័ត៌មានជាតិ

ការចំណាយលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អស់ខ្ទង់៣លានដុល្លារ ក្នុងមួយថ្ងៃ

បានផុស

នៅ

គិតត្រឹមសប្តាហ៍ទី១ ខែ ធ្នូ ឆ្នាំ ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួន ៥៨ភាគរយ ដោយគម្រោងនេះចាយលុយអស់ ៨៥០លានដុល្លារ ក្នុងនោះជាមធ្យមការចំណាយទៅលើគម្រោង​ប្រចាំថ្ងៃអស់​ចន្លោះពីជាង ២លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា ក្រោមការណែរនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋានអាកាសចរស៊ីវិល  លោកបានរៀបចំសម្របសម្រួល និងដឹកនាំការធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាព និងសក្តានុពល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានអ្នកចូលរួមចំនួន ជិត៥០នាក់ មកពីក្រុមហ៊ុនធុរកិច្ច និងអង្គការជប៉ុនចំនួន២២ ( Under JBAC Leadership ) កាលពីថ្ងៃទី ១៩ ធ្នូ។

បើតាមអ្នកនាំពាក្យបានបន្តថា នេះជាសញ្ញាណវិជ្ជមានមួយ ស្របគ្នាទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ដែលបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាគំរូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដោយផ្អែកលើគោលការណ៍នៃទំនុកចិត្ត ការគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម នយោបាយ និងការទូត។

នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការបណ្តុះទំនុកចិត្តក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិ យោគនៃប្រទេសទាំងពីរ ជាពិសេសក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ (ទាំងថ្មី ទាំងចាស់) នៅកម្ពុជា។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​បរទេស បានលើកឡើងនៅក្នុងសន្និសីទ ស្ដីពីលទ្ធផល នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាពេលថ្មីៗនេះថា កម្ពុជា និងជប៉ុន មានទំនាក់ទំនង​ការទូត ជាមួយនឹងគ្នា៧០ឆ្នាំកន្លងមកហើយ។ តាមរយៈទំនាក់ទំនងនេះ កម្ពុជា ទទួល​បានប្រយោជន៍ច្រើន ជាពិសេស​ជំនួយអភិវឌ្ឍពីសំណាក់រដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

មន្រ្តីជាន់ខ្ពស់ អាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម