ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្ក្រាបអ្នកបើកបរគ្រឿងចក្រពាក់ព័ន្ធឈូសដីព្រៃខុសច្បាប់
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមូលដា្ឋនកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ ដឹកនាំដោយលោក វរ:សេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីដែនជំរកសត្វព្រៃសំបូរ និងមន្ត្រីរដ្ឋបាលព្រៃឈើអូរគ្រៀង បានចុះបង្ក្រាបការឈូសឆាយរានដីព្រៃខុសច្បាប់មួយកន្លែងនៅចំណុច UTM លេខ ៦២៨៦០១ ១៤៤០២៤៦ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ការចុះបង្រ្កាបសមត្ថកិច្ចបានរឹបអូសគ្រឿងចក្រមួយគ្រឿង និងឃាត់ខ្លួនអ្នកបើកបរម្នាក់នៅនឹងកន្លែងដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនោះតែម្តង។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រស់ យិន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងចាត់នីតិវិធីបន្ដ។
យ៉ាងណាមិញ ទីតាំងដីខាងលើត្រូវបានប្រជាពលរដ្ឋអះអាងមានឯកសារបញ្ជាក់ផ្ទេរសិទ្ធិកាន់កាប់ពីមេភូមិ និងមេឃុំ។
យោងតាមលិខិតកាន់កាប់ដីលេខ៖ ល.៣២/០៣ របស់ឈ្មោះ ឃុត សម ជាប្តី និងប្រពន្ធឈ្មោះ មាន់ គយ ជាប្រពន្ធ បានបញ្ជាក់ថា ពួកគាត់បានកាន់កាប់ដីស្រែមួយកន្លែង ក្នុងភូមិអូរគ្រៀង ចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដោយមានក្បាលប្រវែង ១៥០ ម៉ែត្រ និងបណ្តោយប្រវែង ២៥០ ម៉ែត្រ និងកន្ទុយ ២០០ ម៉ែត្រ និងបានបញ្ជាក់ទទួលស្គាល់ពីលោក អិន តុន ជាមេភូមិ និងលោក សាន សាមៀ ជាមេឃុំអូរគ្រៀង នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៣។
ដោយឡែក ឯកសារកិច្ចសន្យាទិញនិងលក់ដី លេខ៖ ៤១៤/២៣ ឃ.អ.គ របស់ឈ្មោះ ពុយ គយ អាយុ ៦៦ ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ សាក់ ម៉ាច អាយុ ៥១ឆ្នាំ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបញ្ជាក់ថា ពួកគាត់បានព្រមព្រៀងផ្ទេរសិទ្ធិដីមួយកន្លែង ដែលមានទំហំ ៤២៥០០ម៉ែត្រការេ ស្ថិតនៅភូមិអូរគ្រៀង ឲ្យទៅឈ្មោះ ទិត ធារិន អាយុ ៣៣ឆ្នាំ ជាប្តី និងប្រពន្ធ ឈ្មោះ គឹម កងមាស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ដោយមានការបញ្ជាក់ទទួលស្គាល់ពីលោក ហែប វ៉ន ជាមេភូមិ និងលោក កែវ បុប្ផា ជាមេឃុំអូរគ្រៀង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៕


អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?