ព័ត៌មានជាតិ
គណៈបញ្ជាការរាជធានី បន្តត្រួតពិនិត្យទីតាំងនានាដែលអាចកែច្នៃសារធាតុញៀន
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្ត ត្រួតពិនិត្យរដ្ឋបាលតាមផ្ទះសំណាក់ សណ្ឋាគារ បារ ក្លិបកម្សាន្ត ទីតាំងសប្បាយដ្ឋាននានា និងបុរី ខុនដូ ជាដើម ជាមួយនឹងការឃ្លាំមើលទីតាំងសង្ស័យផ្សេងៗទៀត ដែលអាចកែច្នៃផលិត សារធាតុញៀនសំដៅធ្វើយ៉ាងណាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឱ្យមានប្រសិទ្ធភាព។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពី វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជធានីភ្នំពេញ ធ្វើកិច្ចពិភាក្សា លើកជាយោបល់ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមឆន្ទៈ និងគោលការណ៍ណែនាំរបស់ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានលើកឡើងពីការចាត់តាំងអនុវត្ត និងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក និងគ្រប់សមាសភាពទាំងអស់ត្រូវបន្តរៀបចំផែនការច្បាស់លាស់ កំណត់គោលដៅ មុខសញ្ញាជាក់លាក់ចាត់តាំងអនុវត្តនូវការងារអាទិភាពទាំង៥ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកោតសសើរ លើកទឹកចិត្ត និងបានណែនាំឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តការងារអាទិភាពរបស់ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុងនោះរួមមាន៖ ទី១. បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។ ទី២. ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិកាសារធារណៈរបស់រាជធានី ខណ្ឌ សង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដា ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន រមនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា។ ទី៣. គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លិបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។ ទី៤. ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ទីតាំងធំៗ បុរី ខុនដូ ។ល។ ទី៥. ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍។ ទី៦. ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌល និងត្រូវបែងចែកអ្នកញៀនកម្រិតស្រាលគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន និងពង្រឹងយន្តការសមាហរណកម្ម៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ