ព័ត៌មានជាតិ
ដឹកនាំក្រសួងបាន ១០០ ថ្ងៃ រដ្ឋមន្រ្តីថ្មីក្រសួងបរិស្ថានសម្រេចបានការងារអ្វីខ្លះ?
លោក អ៊ាង សុផល្លែត បានលើកឡើងពីសមិទ្ធផលការងារមួយចំនួនក្នុងរយៈពេល ១០០ ថ្ងៃ ដែលលោកបានដឹកនាំនៅក្រសួងបរិស្ថាន។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង ១០០ ថ្ងៃនៃរាជរដ្ឋាភិបាលទី ៧ នៃរដ្ឋសភា ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើននិងធ្វើដំណើរឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមានគោលនយោបាយយុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយជាស្នូលឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព។
លោករដ្ឋមន្រ្តីបានរំលេចការងារដែលសម្រេចបានក្នុងរយៈពេល ១០០ ថ្ងៃមានដូចជា៖
១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣លាននាក់
២-យុទ្ធនាការ«ដាំដើមឈើ ១ លានដើម ក្នុង១ឆ្នាំ»
៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែង
៤-ក្រសួងបានអនុញ្ញាតិដាក់ឲ្យប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០
៥-ក្រសួងបន្តគាំទ្រ និង លើកកម្ពស់ជីវភាពសហគមន៍
៦-កំណែទម្រង់នីតិវិធីរដ្ឋបាលទំនើប ដោយមានភាពរហ័ស ប្រសិទ្ធភាព ឆ្លើយតបរដ្ឋាភិបាលឌីជីថល
៧-រៀបចំប្រពន្ធ័ Internet ឲ្យមានល្បឿនលឿនជាងមុន និងសុវត្ថិភាព ដើម្បីជម្រុញប្រសិទ្ធភាពការងារ
៨-ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិត្យានុភាពកម្ពុជាតាមរយៈវិស័យបរិស្ថានលើឆាកអន្តរជាតិ។


ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានប្រកាសលទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១។
រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងនៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។
នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បង និងជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស។
រាជរដ្ឋាភិបាលទី ៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលផ្តោតលើមូលដ្ឋាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកំណើននិងលើលកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបទៅបដិវដ្តន៍ឧស្សាហកម្មទី៤ និងការកសាងភាពធន់ទៅនឹងវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថ វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម វិស័យបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តីបានអះអាងថា យុទ្ធសាស្រ្តនេះបានកំណត់ការពង្រឹងគ្រប់គ្រងធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ និងបានដាក់ចេញនូវក្របខណ្ឌក្រសួងបរិស្ថានដូចជា៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំផ្សព្វផ្សាយ ការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការទូតបៃតង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ