Connect with us

ព័ត៌មានជាតិ

ទីលានដាក់សំរាមថ្មី​ ចំណាយថវិកាជិត​ ៥ លានដុល្លារ​គ្រោងដាក់ឱ្យប្រើប្រាស់​នៅដើមឆ្នាំខាងមុខ

បានផុស

នៅ

ទីលានទុកដាក់សំរាមស្ថិតនៅក្នុងភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង ​ចំណាយ​ថវិកា​សាងសង់​ជិត ៥ លានដុល្លារ​ ត្រូវបានសាងសង់រួចរាល់​ទាំងស្រុង​ ហើយគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់​នៅដើមឆ្នាំ ២០២៤ខាងមុខ។

ទីលានដាក់សំរាមនេះ សាងសង់នៅលើផ្ទៃដីទំហំជាង ២០ ហិកតា ​ចម្ងាយ​ពីទីរួមខេត្តប្រមាណជាង ១០ គីឡូម៉ែត្រ​ ដែល​មានអាងប្រព្រឹត្តកម្មចំនួន៤ និង​ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈិន ​ឋានៈ​ ទីប្រឹក្សាបច្ចេកទេសសាងសង់ទីលានទុកដាក់សំរាម​ក្រុងស្ទឹងត្រែង​បានបញ្ជាក់ថា៖ ​សំណង់ទីលានទុកដាក់សំរាមនេះ បានស្ថាបនា​ឡើងនៅថ្ងៃទី ០៨ ខែមេសាឆ្នាំ២០២២ និងបានបញ្ជាប់ការសាងសង់នៅពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០២៣នេះ ហើយក្រុមបច្ចេកទេស និងប្រគល់សមិទ្ធផលនេះទៅឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីបើកដំណើរការឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ទទួលបានស្ថាននីយទឹកស្អាត កំពុងប្រើប្រាស់សព្វថ្ងៃនេះ ហើយទីលានចាក់សំរាមនេះក៏ត្រូវដាក់ដំណើរការឱ្យនាំយកសំរាមមកទុកដាក់ទៅតាមបច្ចេកទេស នៅដើមឆ្នាំ ២០២៤ ខាងមុខនេះដែរ។

លោកមានប្រសាសន៍ទៀតថា៖ អាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យទៅលើក្រុមហ៊ុន អ្នកម៉ៅការដឹកជញ្ជូនសំរាមធ្វើយ៉ាងណាមានការទទួលខុសត្រូវ គិតអំពីផលប៉ះពាល់ តាមដងផ្លូវ នៅពេលប្រមូល​ដឹកមកចៀសវាងការជ្រុះរាយប៉ាយ ដែលបង្ក​ផលប៉ះពាល់ដល់សោភ័ណភាពទីក្រុងរបស់យើង ក្នុងនាមអាជ្ញាធរនឹងធ្វើការណែនាំរឹតបន្តឹង ចំពោះអ្នកម៉ៅការប្រមូលសំរាមទាំងឡាយនេះ ដើម្បីឲ្យកត់ទុកដាក់ដឹកជញ្ជូនយ៉ាង​ម៉េច​ឲ្យមានសុវត្ថិភាព ជៀសវាងវាធ្លាក់រាយប៉ាយតាមផ្លូវ វាធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ឬបង្ករបញ្ហាផ្សេងៗទៅដល់សាធារណជន ហើយយើងនិងខិតខំធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនសំរាមនេះឱ្យមានសុវត្ថិភាពទាំងតាមដងផ្លូវ រហូតមកដល់ទីតាំងនេះទៅតាមការកំណត់។

លោក ជា ហុកលេង អភិបាលរងក្រុងស្ទឹងត្រែង ទទួលគ្រប់គ្រងផ្នែកបរិស្ថានបានទទួលស្គាល់ថា៖ ប្រការនេះលោកនឹងធ្វើការត្រួតពិនិត្យលើក្រុមហ៊ុនប្រមួលសំរាម និងណែនាំឱ្យយកចិត្តទុកដាក់និងប្រើប្រាស់រថយន្តឱ្យត្រូវទៅតាមលក្ខណៈស្តង់ដានៃការដឹកជញ្ជូន។

លោកបន្តថា៖ នៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនត្រូវតែអនុវត្តបានល្អប្រសើរជាងឆ្នាំចាស់ ព្រោះខេត្តយើងមានទីលានទុកដាក់សំរាមត្រឹមត្រូវហើយ អាជ្ញាធរក្រុងមានរថយន្តដឹកសំរាមថ្មី មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បញ្ជៀសផលប៉ះពាល់ផ្នែកសុខភាពសាធារណៈដែលក្រសួងបរិស្ថានកំពុងត្រូវយកចិត្តទុកដាក់ផងដែរនោះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម