ព័ត៌មានជាតិ
ឆ្មាំទន្លេចុះល្បាត ដកហូតមងជាង ១ ម៉ឺនម៉ែត្រដុតបំផ្លាញចោល
ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា ប៉ុស្តិ៍កោះជ្រឹម ប៉ុស្តិ៍សៀមបូក និងប៉ុស្ត៍កោះសំពាយ សហការជាមួយសហគមន៍នេសាទកោះសំពាយ ស្រែក្រសាំង កោះព្រះ កោះជ្រឹម អូរម្រះ អូរច្រឡង់ និងភ្ជុល ចុះល្បាតចាប់ពីកន្ទុយកោះសន្ទុករហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ប្រមូលវត្ថុតាមខុសច្បាប់ក្នុងដងទន្លេបានជាច្រើនប្រភេទដុតកម្ទេចចោល។

កម្លាំងឆ្នាំទន្លេបានឲ្យដឹងថា កម្លាំងចម្រុះបានចុះល្បាតចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ចេញពីចំណុចស្រុកសំបូកតាមដងទន្លេមេគង្គរហូតទៅដល់ព្រំប្រទល់ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះយើងឃើញមានឧបករណ៍នេសាទល្មើសច្បាប់ជាច្រើននៅតាមអន្លង់អភិរក្សត្រីមេពូជ។
លោកប្រធានសហគមន៍នេសាទបានឱ្យដឹងដែរថា៖ មិនថាដល់រដូវបើកនេសាទ ឬបិទនេសាទនោះទេ ដើម្បីការពារត្រីមេពូជ កម្លាំងចម្រុះខាងលើនៅតែបន្តការការពារប្រើទាំងកម្លាំងកាយកម្លាំងចិត្តមិនថា ពេលយប់ឬថ្ងៃទេ បានប្រឹងប្រែងការពារធនធានជលផលឲ្យបានកាន់តែប្រសើរជាងនេះបន្តទៀត។

លោកបន្តថា នៅក្នុងប្រតិបត្តិការនេះយើងបានដកហូតមងខុសច្បាប់ក្នុងអន្លង់អភិរក្សចំនួន ១៤៣ ត្បូង ប្រវែងជាង ១ ម៉ឺនម៉ែត្រ (១១៤ ៤០) និងដកហូតសន្ទូចចំនួន ១០៧ ខ្សែ ប្រវែង ១២៨ ៨៤ ម៉ែត្រ ស្មើនឹង ១២០0 ផ្លែ។ បច្ចុប្បន្នវត្ថុតាងដែលប្រមូលបានត្រូវបានកម្លាំងចម្រុះធ្វើការដុតកម្ទេចចោល៕


អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ