ព័ត៌មានជាតិ
ការសាងសង់រោងខាងលិចផ្សារអូរឬស្សី ដើម្បីឱ្យអាជីវករលក់ដូរបណ្ដោះអាសន្ន ខណៈដំបូលផ្សារ ត្រូវជួសជុលកែលម្អ
ប្រធានផ្សារអូរឬស្សី បានបញ្ជាក់ថា ការសាងសង់រោងនៅបរិវេណខាងលិចផ្សារ ក្នុងគោលបំណងដើម្បីឱ្យអាជីវករលក់ដូរជាបណ្ដោះអាសន្ន ខណៈដំបូលផ្សារ និងហេដ្ឋារចនាសម្ព័ន្ធខ្លះ ត្រូវបានជួសជុសកែលម្អ ឡើងវិញ។ ការជួសជុលកែលម្អនេះ ស្ថិតក្រោមការផ្ដួចផ្ដើមរបស់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខ និងសណ្ដាប់ធ្នាប់ សុវត្ថិភាព របស់ប្រជាពលរដ្ឋទូទៅ ពិសេសអាជីវករដែលលក់ដូរ នៅតំបន់ផ្សារអូរឬស្សី នេះទាំងមូល។

លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែធ្នូនេះថា មូលហេតុដែលមានឃើញការសាងសង់រោងចំកណ្ដាលផ្លូវ ខាងលិចផ្សារអូរឬស្សីនេះ គឺដើម្បីឱ្យអាជីវករផ្សារអូរឬស្សី ដែលមិនបានលក់ដូរក្នុងផ្សារ ដោយសារកន្លែងខ្លះត្រូវជួសជុលដំបូល និងកែលម្អ លាបថ្នាំពណ៌ថ្មី ទើបតម្រូវឱ្យ អាជីវករ ចំនួន ២៣០តូប ត្រូវចេញមកលក់នៅខាងក្រៅផ្សារបណ្ដោះអាសន្ន។
ការណ៍នេះ ទើបអាជ្ញាធរផ្សារ និងមានការណែនាំពីសំណាក់អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តសាងសង់រោង នៅខាងក្រៅផ្សារដែលពេលខ្លះវាអាចប៉ះពាល់ដល់ការធ្វើដំណើររបស់សាធារណជន ឬកកស្ទះចរាចរបន្ដិចបន្ដួច ដោយជៀសមិនផុស នោះឡើយ។

លោក ឡយ ស៊ាងអាង បានបញ្ជាក់ទៀតថា ការជួសជុលកែលម្អ ផ្សារអូរឬស្សីនេះ ត្រូវធ្វើឡើងជា ៦ដំណាក់កាល មានរយៈពេលរហូត ៣ខែ តាមរយៈបច្ចេកទេសរបស់វិស្វករ និងក្រុមជាង ដែលធ្វើយ៉ាងណាឱ្យមានលក្ខណៈលឿនរហ័ស និងទាន់ពេលវេលាកំណត់ ដោយមិនឱ្យប៉ះពាល់ដល់ការលក់ដូររបស់ក្រុមអាជីវករផ្សារ ក្នុងរយៈពេលយូរ ឬវែង នោះឡើយ។
លោកបន្ថែមទៀតថា ក្នុ្ងងដំណាក់ការជួសជុលនេះ គឺវាតែងតែមានប៉ះពាល់ដល់ការលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋខ្លះ និងអាជីវករដែលត្រូវលក់ដូរក្នុងផ្សារអូរឬស្សីទាំងមូល ប៉ុន្ដែក្នុងនាមលោកជាប្រធានផ្សារ ស្នើសុំចិត្តបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មេត្តាយោគយល់អាធ្យាស្រ័យ ត្បិតពេលខ្លះការធ្វើដំណើរឆ្លងកាត់តាមទីនេះ មានការកកស្ទះ នៅជុំវិញបរិវេណផ្សារអូរឬស្សី ក៏ដូចជាមានផលប៉ះពាល់ខ្លះៗ ទៅដល់ការប្រកបមុខរបរលក់ដូរ របស់បងប្អូនអាជីវករយើង ក្នុងផ្សារឬស្សីនេះ ទាំងមូល ផងដែរ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានការលើកឡើងមហាជនមួយចំនួនបានចាត់សួរថា ហេតុអ្វីក៏អាជ្ញាធរផ្សារអូរឬស្សី នាំគ្នាមកសាង់សង់រោងនៅបរិវេណខាងក្រៅផ្សារ ដែលនាំឱ្យប៉ះពាល់ការកកស្ទះចរាចរ សម្រាប់សាធារណជនទូទៅ ដែលបានធ្វើដំណើរឆ្លងកាត់តាមផ្សារអូរឬស្សីនេះ កន្លងមក៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ