Connect with us

ព័ត៌មានជាតិ

រដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទ​ល្មេីស​នេសាទក្នុងស្រុកកំពង់សៀម

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មេីសនេសាទក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ២កន្លែងនារដូវត្រីពងកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារមានការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំកម្លាំងដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍ និងដោយមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន២ករណី។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផល ក្នុងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វេីការរុះរើ និងកាត់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។ ក្នុងនោះ មានការបង្ក្រាបនៅចំណុចវាកកន្ទិល ឃុំហាន់ជ័យ ស្រុកកំពង់សៀម រួមមានឧបករណ៍លូស្បៃមុងចំនួន២០មាត់ធំៗ របាំងស្បៃមុងចំនួន៤កន្លែងសរុបប្រវែង៦០០ម៉ែត្របង្គោលចម្រឹងចំនួន៥០០ដេីម និងធ្វេីការប្រលែងកូនត្រីចម្រុះ៣០គីឡូក្រាម។ ដោយឡែក នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម កងកម្លាំងជំនាញ បានធ្វេីការបង្ក្រាបបទល្មេីសនេសាទរួមមាន៖ លូស្បៃមុងចំនួន១៩មាត់ធំៗ របាំងស្បៃមុងប្រវែង៥៧០ម៉ែត្រ បង្គោលចម្រឹងចំនួន៤៧៥ដេីម និងប្រលែងកូនត្រីចំរុះទម្ងន់២២គីឡូ ។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចអនុវត្តដោយគ្មានការលេីកលែងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ហេីយជំនាញក៏អំពាវនាវបន្ថែមដល់ប្រជានេសាទដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រេីប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងធ្វេីយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូនព្រមទាំងរួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់។ ប្រជានេសាទក៏បានសំណូមដល់អភិបាលខេត្ត មេត្តាជួយបង្ក្រាបកន្លែងល្មេីសច្បាប់នេសាទឱ្យអស់ផង ព្រោះប្រជានេសាទជាលក្ខណៈគ្រួសារសឹងរកត្រីហូបមិនបានទេ បើនេសាទតាមប្រពៃណី ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៩ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម