Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ។ ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នាល្ងាចថ្ងៃទី ២១ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេច បានឲ្យគោល​ការណ៍ឯកភាពទៅនឹងសំណើរបស់ក្រសួងរ៉ែ និងថាមពល នោះគឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀត នៅតំបន់ព្រៃឡង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាជ្ញាប័ណ្ណថ្មី រករ៉ែនៅទីនោះ គឺយើងមិនចេញឲ្យទៀតទេ អាជ្ញាប័ណ្ណដែលមានស្រាប់ គឺបន្តធ្វើទៅកន្លែងណាដែល ហើយខិតខំសិក្សានៅក្នុងការកាត់បន្ថយផ្ទៃដី ដែលសិក្សា ព្រោះពេលដែលយើងឲ្យអាជ្ញាប័ណ្ណមួយ ជួនកាលយើងឲ្យឧទាហរណ៍ថា ១០០ហិកតាដំបូង ដើម្បីគេយកទៅសិក្សា សិក្សាក្រោយមក​រកអត់អស់ទៅ ទម្រាំតែចូលទៅប្រហែលជាសល់ ៤ ទៅ ៥ហិកតា សម្រាប់ជាកន្លែងគោលដៅ»។

សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការកំណត់នូវផ្ទៃដី ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរុករករ៉ែ ធ្វើយ៉ាងណាកុំឲ្យមានទំហំធំពេក ដែលនាំឲ្យមានផលប៉ះពាល់ច្រើន។ ចំពោះក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ ក៏រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពង្រីកទៀតដែរ នៅតំបន់ព្រៃឡង់នោះ ហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម