ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យក្រសួងធម្មការ និងក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហា«បុគ្គលយកសាសនាធ្វើអាជីវកម្ម»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឱ្យលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាដែលបុគ្គលមួយចំនួនយកសាសនាធ្វើជាខែល ក្នុងគោលបំណងណាមួយ ឬក្នុងគោលបំណងធ្វើអាជីវកម្ម។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មួយរយៈនេះ សម្តេចបានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានយកស្បង់របស់ព្រះសង្ឃទៅគ្រង តាំងខ្លួនជាបុគ្គលបែបនេះបែបនោះ ខ្លះទៅរាំ ដើម្បីឱ្យប្រជាពលរដ្ឋជឿ។ សម្តេចអះអាងថា សម្តេចក៏ចង់ពុលនឹងការផ្សព្វផ្សាយពីបុគ្គលតាំងខ្លួនជាអ្នកខ្លាំងពូកែទាំងនេះដែរ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ចំទៅលើបុគ្គលម្នាក់ដែលតាំងខ្លួនជាគ្រូសិល្ប៍ចេះច្រើនភាសា ដោយសម្តេចបញ្ជាក់បែបលេងសើចថា សម្តេចស្តាប់អត់យល់ ហើយប្រហែលមានតែលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាទេ ទើបអាចស្តាប់យល់។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការផ្សព្វផ្សាយបែបណា គឺជាសិទ្ធិបុគ្កលរបស់ពួកគេ ប៉ុន្តែ ត្រូវផ្សព្វផ្សាយនៅក្នុងផ្ទះរបស់ពួកគេ។ ក្នុងករណី បើសិនផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋជឿនោះ គឺត្រូវដោះស្រាយ ព្រោះវាដើរហួសពីសិទ្ធិបុគ្គលហើយ។ ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដោយផ្ទាល់ទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវពិនិតិ្យលើបញ្ហានេះ។

ងាកមកក្រសួងធម្មការ និងសាសនាវិញ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ដោយផ្ទាល់ទៅលោក ចាយ បូរិន ឱ្យដោះស្រាយបញ្ហានេះឱ្យបាន ព្រោះថា បើបណ្តែតបណ្តោយ វានឹងប៉ះពាល់ដល់សាសនា និងបំផុលសង្គមផងដែរ។ សម្រាប់សម្តេចធិបតី សាសនា គឺត្រូវតែគោរព តែការគោរព ក៏ត្រូវតែមានព្រំដែន ហើយគោរពត្រូវតែមានមូលដ្ឋានច្បាស់លាស់។ សម្តេចធិបតី បានអះអាងថា ក្រសួងពាក់ព័ន្ធ ត្រូវធ្វើការងារ ដើម្បីការពារគុណតម្លៃរបស់សាសនា ហើយសម្តេចផ្តល់ការណែនាំដល់លោក ចាយ បូរិន ឱ្យពិភាក្សាជាមួយសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ