ព័ត៌មានជាតិ
សម្ដេចធិបតី ប្រកាសធ្វើជា ខ្នងការពារមន្ត្រីត្រឹមត្រូវអនុវត្តច្បាប់ បើប៉ះជនបង្កល្មើសអាងខ្នង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យមន្ត្រីអនុវត្តច្បាប់ ចាត់វិធានការ ឬឃាត់ខ្លួនជនបង្កជាក់ស្ដែងភ្លាមៗ ដោយមិនចាំបាច់សុំគោលការណ៍ ហើយបើប៉ះចំជនបង្កដែលមានខ្នង សម្ដេច អនុញ្ញាតឱ្យមន្ត្រីអនុវត្តច្បាប់ទាំងនោះ ប្រាប់គេវិញថា ខ្លួនមាននាយករដ្ឋមន្ត្រីជាខ្នង។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា បើករណីរឿងបុកមនុស្សជាដើមនោះ មិនបាច់សុំគោលការណ៍ទេ ដោយសម្ដេចចេញបទបញ្ជា ប្រសិនជាមានបទល្មើសជាក់ស្ដែង ឧទាហរណ៍ ករណីបុកមនុស្សស្លាប់ មិនបាច់សុំគោលការណ៍ គឺចាប់ឃាត់ខ្លួនជនបង្កតែម្ដង ហើយបើគេតវ៉ា សម្ដេចឱ្យវ៉ៃខ្នោះតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “កូនប៉ូលិសធ្វើតែម្ដងទៅ មិនបាច់ស្នើសុំទៅស្នងការអីទេ ចាប់ចុះ អនុវត្តចុះ។ ថ្ងៃមុនខ្ញុំឃើញ ឡានណានោះ បុកទាំងប៉ូលិសបះជើង ២ ៣នាក់ រត់ចូលទៅក្នុង ចេញវិញធ្វើមិនដឹង! អត់ទេណា៎! ចាប់ទៅ គ្មានខ្នងណាទេ។ ឥឡូវក្នុងរដ្ឋបាល ខ្ញុំប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់ បងប្អូនអនុវត្តចុះ ហើយខ្នងរបស់បងប្អូន គឺនាយករដ្ឋមន្ត្រី! និយាយឱ្យច្បាស់អ៊ីចឹងហ្មង។ គេថាមានខ្នងណាទៀត មិនបាច់សួរទេ ព្រោះនាយករដ្ឋមន្ត្រីចេញគោលការណ៍ហើយ”។

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា បើមន្ត្រីអនុវត្តច្បាប់ធ្វើទៅមានបញ្ហា ទៅកន្លែងវិញ គេដកបញ្ឈរជើង នោះសម្ដេចនឹងដំឡើងស័ក្ដិឱ្យ ហើយសម្ដេចនឹងចាត់វិធានការចំពោះ មេដែលចាត់ចែងដាក់ពិន័យខុសគ្មានមូលហេតុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំនឹងចាត់វិធានការ! បើមិនអ៊ីចឹង គ្នាខំធ្វើត្រូវ ត្រូវលើកទឹកចិត្ត បើគ្នាធ្វើត្រូវហើយ ដោយសារបញ្ហាអីមួយ ហើយដាក់ទណ្ឌកម្មគ្នា គឺបំបាក់អ្នកផ្សេងទៀតមិនឱ្យធ្វើ តើសង្គមយើងទៅយ៉ាងណា? បើមានភស្តុតាង ផឹកស្រវឹង បុកគេប៉ុណ្ណឹងហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង សាក្សីនៅហ្នឹងហើយ បើពីណាសួរថា ម៉េចហ៊ានចាប់គេ គេមានខ្នងប៉ុនណា អត់អី ប៉ូលិសប្រាប់ទៅថា ខ្នងខ្ញុំ នាយករដ្ឋមន្ត្រី”។

គួរបញ្ជាក់ថា កន្លងទៅ មានករណីខ្លះ ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ជនបង្កមួយចំនួនមិនត្រូវបាន វិនិច្ឆ័យ កាត់ទោសតាមច្បាប់ ដោយសារមានខ្សែ ឬខ្នងបក្សពួកមកអន្ត្តរាគមន៍ ជាហេតុនាំឱ្យមហាជនមិនពេញចិត្ត ពិសេសគ្រួសារ និងជនរងគ្រោះឈឺចាប់ មិនអស់ចិត្ត ស្រែកសុំថ្នាក់ដឹនាំជួយចាត់វិធានការ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច