Connect with us

ព័ត៌មានជាតិ

ក្រុមនិពន្ធនាយក បន្តជំរុញឱ្យអ្នកប្រឡូកក្នុងវិស័យព័ត៌មានចូលរួមវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌

បានផុស

នៅ

ក្រុមនិពន្ធនាយកកម្ពុជា មកពី៧១អង្គភាព បានបន្តអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលប្រឡូកក្នុងវិស័យព័ត៌មាន គប្បីបន្តការសិក្សាស្រាវជ្រាវ និងចូលរួមវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា អាជីពជាអ្នកសារព័ត៌មានេះពិតជាប្រកបដោយសមត្ថភាព និងជំនាញវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់ក្រុមនិពន្ធនាយកសារព័ត៌មានពេលនេះ ក្រោយសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។ ដោយឃើញបែបនេះហើយ ទើបក្រុមនិពន្ធនាយកសារព័ត៌មាននៅកម្ពុជា តាមរយៈក្លិបអ្នកកាសែតកម្ពុជា បានបើកវេទិកាជួបពិភាក្សាគ្នា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានផ្ដោតការពិភាក្សាលើក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុសរួចហើយ អង្គវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានសម្រេចចេញសេចក្ដីថ្លែងរួមមួយ ដែលក្នុងគោលបំណងដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈវិស័យសារព័ត៌មាននៅកម្ពុជា។​ តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក្រុមនិពន្ធនាយកកម្ពុជា បានចាត់ទុកការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះកាន់តែមានសារសំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មាននៅក្នុងការងារប្រចាំថ្ងៃ ក៏ដូចជាការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល ។

ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្រុមនិពន្ធនាយកសារព័ត៌មានកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនជាពួកគេមានបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។

បើតាមក្រុមនិពន្ធនាយក ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មាន ហាក់មានកំណើនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់នៅឡើយ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម