ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យបណ្ដេញមន្ត្រីដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខ័ណ្ឌ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ បានដាក់ចេញនូវគោលការណ៍បោសសម្អាតគ្រឿងញៀនដោយផ្ដើមចេញពីការបន្សុតកងកម្លាំងប្រដាប់អាវុធដែលជាអ្នកអនុវត្តច្បាប់។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធទាំងអស់ អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជកា ទាំងក្របខ័ណ្ឌក្រសួងនៅខាងលើ និងមន្ត្រីដែលពាក់ព័ន្ធ និងគ្រឿងញៀនគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ឯកឧត្តម ស សុខា បានចេញគោលការណ៍ថ្ងៃមុន ក្នុងប៉ូលិសឱ្យតែមានសារធាតុគឺបណ្ដេញចេញពីក្របខ័ណ្ឌ ហើយរឿងនេះនៅកងទ័ពយើងបានធ្វើច្រើនហើយពី ២០១៩នៅជើងគោក ដែលចេញមក ៤៨ នាកក់ ត្រូវបានបណ្ដេញចេញ នៅអគ្គបញ្ជាការបានចេញ ៨០ នាក់ក្នុងកងទ័ព ប៉ុន្មានឆ្នាំនេះ គឺដោះដូរចេញតែម្ដង តាមភូមិភាគកាលខ្ញុំនៅមេជើងគោកស៊ីញេដូរចេញតែម្ដង»៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត