Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យសិក្សាលម្អិតផែន ការមេអភិវឌ្ឍផែកម្ពុជាទៅជាមណ្ឌលភស្តុភារកម្មតំបន់

បានផុស

នៅ

អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យមានការសិក្សារៀបចំឱ្យបានលម្អិតនូវផែនការមេអភិវឌ្ឍកំពុងផែកម្ពុជា ដើម្បីប្រែក្លាយជាមណ្ឌលភស្តុភារកម្មតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងដាក់ទិសដៅឱ្យមានការរៀបចំធ្វើយ៉ាងណាឱ្យកំពង់ផែរបស់កម្ពុជាមានការកែលម្អកាន់តែប្រសើរថែមទៀត ដើម្បីជំរុញទាក់ទាញការវិនិយោគពីបរទេស និងធានាដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាមានភាពរីកចម្រើនជឿនលឿន។ ក្នុងនោះ សម្ដេចធិបតី បានសម្រេចប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើការសិក្សារៀបចំផែនការមេមួយក្នុងការសម្របសម្រួល និងផែនការយុទ្ធសាស្ត្រសម្រាប់កំពង់ផែ ទាំងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាកំពង់ផែសមុទ្រផ្សេងទៀតរបស់កម្ពុជា ដោយធ្វើយ៉ាងណាឱ្យការរៀបចំជាយុទ្ធសាស្ត្រប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក។

សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងតំបន់ និងពិភពលោក ហើយក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានដាក់ទិសដៅឱ្យរៀបចំកសាងផែរបស់កម្ពុជានេះ ទៅជាមណ្ឌលភស្តុភារកម្មថ្នាក់តំបន់តែម្ដង ពោល គឺមិនសម្រាប់តែបម្រើជាប្រយោជន៍ជាតិប៉ុណ្ណោះទេ តែថែមទាំងជាផែដែលបម្រើឱ្យផលប្រយោជន៍តំបន់។

ជាមួយនឹងការដាក់ទិសដៅកែលម្អកំពង់ផែសមុទ្រ សម្ដេចធិបតី ក៏បានប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ធ្វើការវាយតម្លៃ និងរៀបចំសិក្សាឱ្យលម្អិតឡើងវិញលើផែនការយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកសាបផងដែរ។ សម្ដេចធិបតី បញ្ជាក់ថាដូច្នេះថា៖ «កំពង់ផែទឹកសាប ក៏ត្រូវគិតគូឡើងវិញ ថាតើត្រូវវាយតម្លៃបែបណា ដើម្បីឱ្យផែទឹកសាបដើរទៅមុខ ហើយដើម្បីឈានឆ្ពោះទៅការតភ្ជាប់រវាងផែទឹកសាប និងទឹកប្រៃ ក្នុងការធ្វើជាព្រែកជីករបស់កម្ពុជា។ ចឹងត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធឡូជីស្ទិកប្រទាក់ប្រឡាគ្នា ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចនៅតាមខេត្តជាប់តាមទន្លេសាប​ និងទន្លេមេគង្គ ភ្ជាប់ជាមួយខេត្តជាប់សមុទ្រ»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មការិនី
ព័ត៌មានជាតិ២៥ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម