Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត៖ កំពង់ផែដើរ ជាដង្ហើមពាណិជ្ជកម្ម​បង្កើតការងារ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ

បានផុស

នៅ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំពង់ផែមានដំណើរការ គឺជាផ្នែកមួយជួយភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ធ្វើឱ្យកើតមានសកម្មភាពដឹកជញ្ជូនរស់រវើក ជាពិសេសសកម្ម​ភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗរីកចម្រើន និងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ។ សម្តេចនាយករដ្ឋ​មន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានបន្តដូច្នេះថា« នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគ​ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម​កាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនធូរថ្លៃ យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និងសមុទ្រ កាន់តែមានប្រសិទ្ធភាព»។

សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា។

ជាក់ស្តែងនៅថ្ងៃទី ២២ ធ្នូនេះ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ចំណតផែទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់​ស្វយ័តក្រុង​ព្រះ​សី​ហ​នុ មានតម្លៃ ២៤៣​លាន​ដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ ដោយអាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹក​ជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​បង្កើនសមត្ថភាពកំពង់ផែសរុប​កើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការ​អភិវឌ្ឍរបស់​ប្រទេស​ជាតិ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​មានចំនួន​ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមាន​ចំនួនជាង ៨៥លានដុល្លារអាមេរិក កើនឡើង ២,៧១ភាគរយ បើធៀបនឹង​រយៈពេល​ដូចគ្នាឆ្នាំ២០២២។

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺនTEUs ដោយមានកំណើន​ជាមធ្យម ១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច២ ម៉ោង មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

Sokha Hotels

ព័ត៌មានពេញនិយម