Connect with us

ព័ត៌មានជាតិ

ផែកុងតឺន័រទឹកជ្រៅថ្មី នឹងកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០០ ដុល្លារ/កុងតឺន័រ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះថា នៅពេលដែលការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ រួចរាល់ នឹង​ជួយបង្កើនសក្ដានុពលសេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ន ​កម្ពុជាមានសក្ដានុពលភូមិសាស្ត្រល្អ​ ប៉ុន្តែមិនទាន់ចាប់បានសក្ដានុពលអស់សម្រាប់សេដ្ឋកិច្ច។ ហើយថា ផែកុងតឺន័រទឹកជ្រៅរបស់កម្ពុជាបានត្រឹមតែ ១១,៥ ម៉ែត្រ ចំណតកប៉ាល់ក៏មានតិច ប៉ុន្តែអាចឱ្យកប៉ាល់កុងតឺន័រចូលចតលើសសមត្ថភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីមានប្រសាសន៍ថា៖ «ទីតាំងចតកប៉ាល់របស់យើងក៏មានតិច តែខ្ញុំកោតសរសើរមកដល់​ម៉ោងនេះលទ្ធភាពយើងតែ ៥៥ ម៉ឺន TEUs/១ ឆ្នាំ ខ្នាត ៦ ម៉ែត្រ ប៉ុន្តែយើងធ្វើជាក់ស្ដែងបានជិត ៨០ ម៉ឺន TEUs/១ ឆ្នាំ»។

សម្ដេចបន្តថា បច្ចុប្បន្នផែកុងតឺន័រជម្រៅត្រឹមតែ ១១,៥ ម៉ែត្រ ខណៈកប៉ាល់ដែលចូលមកបានត្រឹមតែ ១៨ ភាគរយ។ ឧទារណ៍ថា ១០០ កប៉ាល់ដឹកទំនិញមកស្រុកខ្មែរ មានតែ ១៨ កប៉ាល់ទេដែលដឹកទំនិញចូលមកក្នុងសាង ក្រៅពីហ្នឹងចេញទៅសាងពីក្រៅមកទាំងអស់ កន្លែងខ្លះគេដឹកទៅដល់ប្រទេសផ្សេង លើកពីប្រទេសផ្សេងដាក់កប៉ាល់តូចមកយើង ចឹងបានថា កប៉ាល់ធំៗមកពីអាមេរិកចូលមកយើងអត់បាន អញ្ចឹងគេរំលង យើងបាន ៨០ ម៉ឺន មិនទាន់អស់ទេ អាហ្នឹងបានតែកប៉ាល់ល្មមៗ ចូល ១១ ម៉ែត្រផង។ ឥលូវហេតុអ្វីបានជាយើងត្រូវពង្រីក និងជីកកន្លែងចតកប៉ាល់បន្ថែមទៀតជំហានទី១នេះ យើងជីកទៅដល់ ១៤,៥ ម៉ែត្រ អញ្ចឹង កប៉ាល់ ៦ ម៉ឺនតោនអាចចូលចតនៅយើងបាន ដែលអាចដឹកកុងតឺន័រ ៤ ០០០ ចូលមកបាន។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី នៅពេលដែលចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ រួចរាល់នៅឆ្នាំ ២០២៦ ក្នុងចំណោមកប៉ាល់ ១០០ មាន ៩៣ កប៉ាល់ អាចចូលចតនៅកម្ពុជា។ សម្ដេចថា កប៉ាល់មួយៗ ពេលដែលត្រូវចតសាងកប៉ាល់ ខាតទាំងពេលវេលា និងលុយអញ្ចឹងបើគេចៀសបានគេមិនមកយើងទេ ផែជិតខាងហ្នឹងគេដឹកទៅដល់តែម្ដង អញ្ចឹងកប៉ាល់ធំៗមួយចំនួនគេមិនមកយើងខាត។

សម្ដេចធិបតីបានបន្តថា៖ «ឥឡូវកប៉ាល់ដែលដឹកមកដល់យើងតែម្ដង ដាក់ចុះនៅយើង ដោយមិនចាំបាច់សាង ហើយ​បង់លុយថែមទៅកន្លែងផ្សេងដឹកមកដល់យើងកាន់តែច្រើន ធ្វើឱ្យថ្លៃដឹកជញ្ជូនកាន់តែថយ។ ឥឡូវ ១ កុងតឺនឺ ៧០០ ដុល្លារ ពេលដែលជំហាន១នេះ រួចរាល់ កាត់បន្ថយថ្លៃដឹកជាង២០០ ដុល្លារ»។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣​បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើង ១១,៣៤ ភាគរយ និងទទួលបានចំណូលអាជីវកម្មសរុប​ចំនួនជាង ៨៥ លានដុល្លារអាមេរិក បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២២។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៣​នេះ បរិមាណទំនិញឆ្លងកាត់មានចំនួន​ជាង៧លានតោន កើនឡើង១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមាន​ចំនួនជាង៨៥លានដុល្លារអាមេរិក កើនឡើង ២,៧១ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២២។

លោករដ្ឋមន្ត្រី បានបន្តថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ បើគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៨ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម