ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី១១កុម្ភៈនេះ មានមន្ត្រីជាន់ខ្ពស់ជាង៥០នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩
លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១កុម្ភៈនេះ មានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៥១នាក់ស្រី ១១រូបបានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះអង្គឌួង ចំណែកអ្នកដែលមិនបានចាក់វិញមានចំនួន៤នាក់ស្រី ២នាក់។
លោកសាស្ត្រាចារ្យបានបន្តទៀតថា កាលពីថ្ងៃទី១០ ដែលជាកាលបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នោះ មានមន្ត្រីជាន់ខ្ពស់ចំនួន៨៤នាក់ស្រី១៩នាក់ បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះអ្នកដែលអាចទទួលការចាក់វ៉ាក់សាំងបានមានចំនួន៦៨នាក់ស្រី១៤នាក់។ ចំណែកមន្ត្រីចំនួន១៦នាក់ទៀត ស្រី៥នាក់មិនអាចចាក់វ៉ាក់សាំងបានទេ ដោយសារមានបញ្ហាសុខភាពរួមមានជំងឺលើសឈាម ជំងឺបេះដូងនិងអាឡេកហ្សីជាដើម។ លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្នុងការចាក់វ៉ាក់សាំងនេះ ពួកគាត់ត្រូវចំណាយពេល៤០នាទីដូចជាការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំងនិងពេលចាក់រួច គាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំ ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាច បើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញ បានដោយភ្ជាប់ជាមួយប័ណ្ណសុខភាព សម្រាប់មកចាក់ជាលើកទី២បន្តទៀត។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤ សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែត ដែលអាចទំនាក់ទំនងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យព្រះអង្គឌួងទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨ សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យកុមារជាតិធ្វើទំនាក់ទំនងមកលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៌មាន៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ពន្យល់ពីមូលហេតុដែលវ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់បានពីអាយុ១៨ ដល់៥៩ឆ្នាំ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក