ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត តែងតែឆ្លៀតពេលជួបវិស័យឯកជន នៅពេលចេញទៅក្រៅប្រទេសម្ដងៗ ដើម្បីទាក់ទាញវិនិយោគ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេច តែងតែឆ្លៀតពេលជួបដោយផ្ទាល់ជាមួយវិស័យឯកជន នៅពេលចេញទៅក្រៅបំពេញបេសសកម្មនៅក្រៅប្រទេស ម្ដងៗ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃទី ២២ ខែធ្នូនេះ។

នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋមន្ត្រីដែលអមដំណើរសម្ដេច ទៅបំពេញបេសសកម្មនៅក្រៅប្រទេសទាំងអស់ ត្រូវឆ្លៀតពេញជួបជាមួយមន្ត្រីតាមបណ្ដាប្រទេសនានា ក៏ដូចជាអ្នកវិនិយោគបរទេស ដើម្បីចរចាស្វែងរកទីផ្សារលក់ផលិតផល ក៏ដូចជាទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជា ផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ដើរគោះទ្វារ! ដើរគោះទ្វារ បានន័យថា ដើរទៅជួបផ្ទាល់ ដើរទៅចរចាផ្ទាល់ ចឹងបានរាល់កិច្ចការងារ ឥឡូវខ្ញុំចេញទៅក្រៅប្រទេសប្រាប់ថា ទាក់ម៉ូយនេះ ក្រៅពីរៀបចំវេទិកាធុរកិច្ច ដែលយើងផ្ដោតទៅលើសេដ្ឋកិច្ច ជាមួយនឹងវិស័យឯកជននៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុន ខ្ញុំតែងតែដាក់កម្មវិធីជាប់ជាប្រចាំ»។
ទោះបីជាជួបពិភាក្សារយៈពេលខ្លីក៏ដោយ ក៏សម្ដេចតែងតែដាក់កម្មវិធី ដើម្បីជួបជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនានា។ «កន្លះម៉ោងក៏ដោយ ១៥នាទីក៏ដោយ តពីព្រឹកទល់យប់ៗ ដើម្បីជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុន ដែលមានសក្ដានុពល ព្រោះបើយើងមិនជួប មិនលើកទឹកចិត្ត គាត់ទៅស្ដាប់នៅក្នុងវេទិកាល្អ ប៉ុន្តែអ្នកខ្លះអត់ចាប់អារម្មណ៍ទេ ចឹងយើងត្រូវតែដើរជួប»។
ជាការកត់សម្គាល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជារឿយៗតែងតែលើកឡើងថា សម្រាប់ការចេញទៅបំពេញបេសសកម្មនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេគឺការប្រឹងប្រែងដើរទាក់ម៉ូយ ដើម្បីស្វែងរកទីផ្សារលក់ផលិតផលរបស់កម្ពុជា និងដើម្បីទាក់ទាញអ្នកវិនិយោគ។
ជាក់ស្ដែង ក្នុងពេលចេញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលជួបជាមួយម្ចាស់ក្រុមហ៊ុនរបស់ជប៉ុនជាច្រើន ដើម្បីបង្ហាញការសក្តានុពល ឲ្យក្រុមហ៊ុនទាំងនោះមកវិនិយោគនៅកម្ពុជា៕

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច