Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឱ្យពង្រឹងគុណភាពផលិតផល ដើម្បីរក្សាទីផ្សារចាស់ និងបង្កើនទីផ្សារថ្មី

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ បានជំរុញឱ្យពង្រឹកគុណភាពផលិតផលកម្ពុជា ដើម្បីរក្សាទីផ្សារចាស់ និងបង្កើនទីផ្សារថ្មីនៅក្រៅប្រទេស ព្រមទាំងផ្ដោតទៅលើការបង្កើនបរិមាណផលិតផលនីមួយៗលើការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការពង្រឹងគឺធ្វើយ៉ាងណាបង្កើនមុខទំនិញដែលនាំចេញនីមួយៗជាជំហានឱ្យបានច្រើន ខណៈសម្ដេចអះអាងថា ទីផ្សារមួយដែលបើកទ្វារហើយគឺជាឱកាសដើម្បីថែរក្សា និងរកទីផ្សារថ្មីបន្ថែមទៀត ប៉ុន្តែទីផ្សារដែលមានស្រាប់ធ្វើម៉េចកុំឱ្យបាត់បង់ និងមានលទ្ធភាពទាញឱ្យបានអតិបរមា សម្រាប់ផលប្រយោជន៍កម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ថា ការពង្រីកទីផ្សារថ្មីគឺជាការចាំបាច់ ហើយការធ្វើពិពិធកម្មទីផ្សារជួយយើងកុំឱ្យងាប់ក្រឡា។

សម្ដេចធិបតីមានប្រសាសន៍ថា៖ «ពិតណាស់យើងនាំទំនិញចេញទៅអាមេរិក អឺរ៉ុបច្រើន ប៉ុន្តែយើងក៏បានធ្វើការនាំចេញ​ទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ ឥឡូវនេះយើងបង្កើនមុខព្រួញទៅប្រទេសអារ៉ាប់បន្ថែមទៀត»។

សម្ដេចធិបតីបញ្ជាក់ថា ជួនកាលប្រទេសខ្លះស្ដង់ដារខ្ពស់ ប៉ុន្តែយើងមិនងាប់ក្រឡាទេ យើងត្រូវដើរ​រកទីផ្សារ​ផ្សេងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិសម្រេចបាន ៤៣,៥២​ ពាន់លានដុល្លារ​អាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ២១ ពាន់លានដុល្លារ កើនឡើង ៤,០៨ភាគរយ ហើយការនាំចូលសម្រេចបាន ២២ពាន់លានដុល្លារ ថយចុះ ២០ភាគរយ បើធៀបនឹង​រយៈពេល​ដូចគ្នានឹងឆ្នាំ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម