ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបង សម្រុកធ្វើស្រែប្រាំងលើសផែនការ
ប្រជាកសិករ នៅស្រុកមួយចំនួននៃខេត្តបាត់ដំបង បាននិងកំពុងសម្រុកធ្វើស្រែប្រាំងនៅចុងរដូវ ដើម្បីទទួលបានទិន្នផលបន្ថែមនៅចុងឆ្នាំ។
អ្នកស្រី សុផាត កសិករមួយរូប រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ក៏មិនខុសពីឆ្នាំមុននោះទេរ អ្នកស្រី បានធ្វើស្រែប្រាំងកើនឡើងជាងឆ្នាំមុនចំនួន ២ហិកតាបន្ថែមទៀត ព្រោះដោយសារកត្តាអំណោយផលទឹកភ្លៀងចុងរដូវនៅសល់តាមអូរ និងបឹងច្រើន។
អ្នកស្រី សុផាត បានលើកឡើងមកកាន់«កម្ពុជាថ្មី» ថា ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការផ្គត់ផ្គង់ស្រូវអង្ករនៅក្នុងគ្រួសាររបស់អ្នកស្រីមិនមានអ្វីដែលជាបញ្ហាប្រឈមឡើយ។ នេះក៏ដោយសារតែ អ្នកស្រី បានធ្វើស្រែពីររដូវកាល គឺនៅស្រូវវស្សា និងស្រូវប្រាំង។
ស្របពេលជាមួយគ្នានេះ មន្ត្រីឃុំតាគ្រាម បានលើកឡើងថា «ឆ្នាំនេះមិនថាតែនៅឃុំតាគ្រាមនោះទេ សូម្បីតែប្រជាកសិកររស់តាមឃុំផ្សេងទៀតក្នុងស្រុកបាណន់ ក៏នាំគ្នាសម្រុកធ្វើស្រែប្រាំងដែរ ព្រោះទាន់នៅមានទឹកតាមតំបន់ច្រើនជាងឆ្នាំមុន។ ហើយឆ្នាំនេះ ប្រហែលជាស្រូវអង្កអាចបបូរជាងឆ្នាំមុន ដោយសារតែទឹកភ្លៀងនៅមានអំណោយផល ទាំងមិនទាន់ទាញយកទឹកពីប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយមកប្រើ»។
មន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករនៅតាមបណ្ដាស្រុក ដែលជាភូមិសាស្ត្រធ្វើស្រែប្រាំង អាចនឹងធ្វើលើសពីផែនការកំណត់ ដោយសារការអំណោយផលពីប្រភពទឹកភ្លៀងបានបន្សល់ច្រើននៅតាមប្រឡាយក្នុងតំបន់ឃុំស្រុកមួយចំនួន។
បើតាមមន្ទីរកសិកម្មខេត្ត ការដាំដុះស្រូវស្រែប្រាំងរបស់ប្រជាកសិករឆ្នាំនេះ មានចំនួនជាង ៥ម៉ឺនហិកតា ដោយក្នុងនោះ ស្រូវប្រាំងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំកន្លងទៅ និងលើសពីផែនការរបស់មន្ទីរជំនាញដែលបានកំណត់។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបង្ហាញថា ការដាំដុះស្រូវប្រាំងឆ្នាំ២០២៣-២០២៤ ខាងមុខ មន្ទីរធនធានទឹក អនុញ្ញាតឲ្យប្រជាកសិករទូទាំងខេត្ត ធ្វើស្រែប្រាំងត្រឹម ២១.០០០ហិកតាប៉ុណ្ណោះ ដើម្បីតម្រូវការតាមទំហំទឹកដែលមានស្ដុកត្រៀមបម្រុងទុកតាមបណ្ដាប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត។ ប៉ុន្តែការកើនឡើងនេះ ដោយសារតែប្រជាកសិករបានអនុវត្តជាក់ស្ដែងជាមួយនឹងប្រភពទឹកដែលអំណោយផលពីទឹកភ្លៀងចុងរដូវ នៅសេសសល់ច្រើនតាមប្រឡាយក្នុងតំបន់ផ្សេងៗគ្នា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»