Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ​៖ ពលរដ្ឋ​១៣០០​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ ខណៈ​សាលា​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បណ្តុះបណ្តាល

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ដាក់​ឱ្យអនុវត្ត​ជា​ផ្លូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ពីថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ទទួល​បាន​យុវជន​ក្រីក្រ​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ចំនួន ១៣០០​នាក់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា នៅ​ថ្ងៃទី​២០ ធ្នូ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា ចំនួន​ដ៏​ច្រើន​នេះ​គឺជា​ទំនួល​ខុសត្រូវ​មួយ​បន្ថែម​ទៀត​របស់​វិទ្យាស្ថាន ដើម្បី​ដើរ​ឱ្យ​ស្រប​ទៅ​និង​កម្មវិធី​បណ្តុះ​បណ្តាល​ថ្នាក់ជាតិ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ១,៥ លាន​នាក់ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ។ ដោយឡែក​វិទ្យាស្ថាន​បាន​ត្រៀមខ្លួន​រួចជាស្រេច​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ ។

លោក​បន្ត​ថា «​សិស្ស​ដែល​រៀន​វ​គ្ព​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នៅ​ទី​នេះ រៀន​ទាំង​សៅរ៍ ទាំង​អាទិត្យ ដោយឡែក​យើង​ឃើញ​ហើយ​វិន័យ​តឹងរ៉ឹង​ណាស់​នៅ​ទី​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង​វិន័យ​សិស្ស​។ វិទ្យាស្ថាន​ជា​តិ​ពហុបច្ចេកទេស​គឺជា​ក​ន្លែ​ង​បណ្តុះបណ្តាល​មួយ​ដ៏​សំខាន់​នាពេល​បច្ចុប្បន្ន សិស្ស​ដែល​បញ្ជ​ប់​ការសិក្សា​នៅទីនេះ​មានឱកាស​ការងារ​ល្អ និង​មាន​សមត្ថភាព​ខ្ពស់​ឆ្លើយតប​ទៅ​និង​តម្រូវការ​ការងារ​នៅ​កម្ពុជា​ប​ច្ចុ​ប្បន្ន »។

​លោក​បន្ថែម​ថា នៅពេលណា​ដែល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មួយ​មាន​គុណភាព សិស្ស​មានការ​ងារ​ធ្វើ​ល្អ ប្រាក់ចំណូល​សមរម្យ បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសិក្សា​ជំនាញ នោះ​សង្គមជាតិ​ក៏​រីកចម្រើន សេដ្ឋកិច្ច​ល្អ ទៅមុខ​ផង​ដែរ ។ ដូច្នេះ​ហើយ​បានជា​វិទ្យាស្ថាន​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​នេះ​ដើរតួ​នាទី​សំខាន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ។ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ពុំ​មែន​ជា​ស្ថាប័ន​រកប្រាក់​ចំណូល​នោះទេ ដូច្នេះ​គោលដៅ​តែមួយគត់​គឺ​ផ្តោតលើ​គុណភាព​បណ្តុះបណ្តាល។

បើតាម លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​កាលពី​ថ្ងៃទី​១៥ ធ្នូ ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួលបាន​យុវជន​ប្រមាណ ១៣ ៥៨៧ នាក់ បាន​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​នៅ​ទូទាំងប្រទេស​។ ចាប់តាំងពី​ថ្ងៃ​នៃ​ការដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិ​នេះ ក្រសួង​ការងារ​បាន​ដុតដៃដុតជើង​ផ្សព្វផ្សាយ​ព័ត៌មាន ចាត់​ក្រុមការងារ​ថ្នាក់​ក្រសួង​ចុះ​មូលដ្ឋាន​ធ្វើយ៉ាងណា​កៀរគរ​យុវជន​គោលដៅ​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​ឱ្យបាន​ផុសផុល​។

គូរ​បញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ដាក់ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១,៥ លាន​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៨ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម