ព័ត៌មានជាតិ
លោក គួច ចំរើន ៖ ខេត្តព្រះសីហនុមានសាលាទាំងអស់ ១០៤ និងមានបុគ្គលិកអប់រំជាង ២ពាន់នាក់
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោសល្យ និងវិក្រឹត្យការ ០១សាលា នៅឆ្នាំសិក្សា ២០២២-២០២៣។

ដោយឡែកសម្រាប់បុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ ស្រី១.០០៤នាក់។ បើតាមលោក អភិបាលខេត្ត បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់ និទ្ទេសB ១២២នាក់ ស្រី ៧០នាក់ និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់ និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់ និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។

នៅក្នុងពិធីជួបណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ធ្នូ បានលើកឡើងថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលាទាំងអស់នៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់បង្រៀនធ្វើឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ។ លោក បានជំរុញដល់សិស្សានុសិស្សបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសអ្នកដែលទទួលបាននិទ្ទេស A B C ជាជោគជ័យមួយក្នុងខ្សែជីវិត។

ជាមួយគ្នានេះ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចម្បង គឺការខិតខំសិក្សា ឧស្សារៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តមានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាល់បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។ នេះជាការបន្ថែមរបស់លោក សាយ សំអាល់។
លោក សាយ សំអាល់ ក៏បានបន្តថា «យើងត្រូវសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន»៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?