Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ចង់បណ្តុះកូនខ្មែរ​ឱ្យចេះគ្រប់គ្រងខ្លួនឯង​ និងមានវិន័យល្អ​ដូចក្មេងនៅជប៉ុន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានបំណងចង់បណ្តុះគំនិតកូនខ្មែរឱ្យចេះគ្រប់គ្រងខ្លួនឯង និងមានវិន័យ​ល្អដូចក្មេងនៅជប៉ុនពេលធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តស្តង់ដាសាលាមតេយ្យសិក្សាគំរូកាលពីថ្ងៃទី២១ធ្នូ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានបន្តថា​«នៅប្រទេស​ជប៉ុនគេបណ្តុះបណ្តាលកុមារពីក្មេងដើម្បីបណ្តុះនូវបំណិនល្អៗ ដោយគេឱ្យក្មេងរៀនគ្រប់គ្រងខ្លួនឯង ចេះសំអាតដៃជើង​ទៅរៀនដោយខ្លួនឯង ដើម្បីឱ្យមានវិន័យ។ ប្រទេសជប៉ុនមានវិន័យហើយ​វិន័យនេះមានសារសំខាន់​ណាស់សម្រាប់​នាពេលខាងមុខ ពេលក្មេងធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅកម្ពុជា ក្រសួងអប់រំបានបណ្តុះបណ្តាល និងអប់រំកុមារតាមរយៈសាលាមតេយ្យសិក្សា ដោយបានកើនឡើងពី៤០%នៅឆ្នាំ ២០០៨ ដល់៦២%នៅឆ្នាំ២០២៣ ហើយក្នុងចំណោម៦២%សេវារដ្ឋមាន ៤០០០​មតេយ្យសិក្សា។ ក្រសួងបានបង្កើនថ្នាក់មតេយ្យសិក្សាក្នុងថ្នាក់បឋមសិក្សានិងមតេយ្យសិក្សាក្នុងសហគមន៍ដោយរៀបចំឱ្យមានស្តង់ដារគ្រូបង្រៀន និងសាលារៀនឱ្យបានត្រឹមត្រូវ ដើម្បីបង្រៀនសិស្សឱ្យចេះ ខណៈមានសាលាស្តង់ដារ មានប្រហែលជិត ១៥០០សាលា ក្នុងនោះពាក់កណ្តាលជាមតេយ្យសហគមន៍ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា« ការរៀននៅមតេយ្យជួយគាំទ្រដល់គុណភាពអប់រំដោយជួយផ្សព្វផ្សាយដល់ឪពុកម្តាយ​ឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ៣ដល់៥ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនឱ្យបានល្អ ដើម្បីឱ្យពួកគាត់បានយល់​ដឹងពីសារសំខាន់នៃការរៀនសូត្រ។ ចំណែកកុមារក៏ទទួលបានពីផលពីការទៅរៀនថ្នាក់មតេយ្យសិក្សា​បានយល់ដឹង​ពីអនាម័យការស្អាតនិងបណ្តុះនូវបំណិនផ្សេងៗនិងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថនិងសតិបញ្ញាមានភាព​អង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជាគិតលេខ ចេះគិត សីលធម៌ វប្បធម៌ ចេះទំនាក់ទំនង​ជាមួយក្មេងផ្សេងៗទៀត»។

បើតាមលោករដ្ឋមន្រ្តី កុមារអាយុ៣ឆ្នាំ ខួរក្បាលអាចលូតលាស់ដល់ទៅ៨០%ហើយអាយុ៥ឆ្នាំលូតលាស់ដោយ៩០% នៅពេលដែលកុមារទាំងនោះ ទទួលបានការហូបចុកគ្រប់គ្រាន់និងមានការថែទាំត្រឹមត្រូវ។

លោកបានប្រៀបធៀបថា«ក្មេងដែលមិនមានការថែទាំនិងក្មេងដែលមានការថែទាំល្អឃើញថាក្មេងហូបចុកគ្រប់គ្រាន់និងមានការថែទាំល្អមានខួរលក្បាលមានការលូតលាស់បានល្អជាងក្មេងមិនមានការថែទាំល្អមានរាងកាយស្គមស្គាំងស្វិតមិនលូតលាស់បានល្អធំឡើងរៀនមិនចេះដោយសារឧស្សាហ៍ឈឺច្រើននិងបាត់បង់អាហារូបត្ថម្ភថែមទៀត»។

ការបរិភោគអាហារ និងការថែទាំកុមារមិនបានល្អគ្រប់គ្រាន់ នាំឱ្យកុមារមានបញ្ហាក្រិនដែលធ្វើឱ្យប៉ះពាល់​ដល់ការសិក្សាកុមារដែលកាលពី២០ឆ្នាំមុនកម្ពុជាមានកុមារក្រិនរហូតដល់ទៅ៤០%ដោយសារភាពក្រីក្រ។

ដើម្បីលើកកម្ពស់វិស័យអប់រំ ត្រូវមានកត្តា៤យ៉ាង ទី១ កក្តាសាលារៀន ទី២ កត្តាគ្រូ ទី៣ កត្តា សិស្ស និងទី៤ កក្តាគ្រួសារ ព្រោះថា បើមាតាបិតាមិនជួយបង្រៀនកូនទេ លទ្ធផលសិក្សារបស់កូនក៏មិនបានល្អដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម